វៀតណាមបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី APEC អំពីបញ្ហាមហាសាគរ
|
វៀតណាមបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី APEC អំពីបញ្ហាមហាសាគរ (vietnamplus.vn) |
Vovworld-នាថ្ងៃទី២៨សីហានៅទីក្រុង Xiamen ខេត្ត Fujianចិន អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានចូលរួមសន្និសីតថ្នាក់រដ្ឋមន្ត្រីអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៤ស្ដីពីបណ្ដាបញ្ហាទាក់ទិនដល់មហាសាគរ។ ថ្លែងមតិនៅកិច្ចប្រជុំនេះ
អនុរដ្ឋមន្ត្រី Vu Van Tam បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការសមុទ្រនិងមហាសាគរត្រូវរួមចំណែកធានាគោលដៅរួមរបស់ APEC អំពីអភិវឌ្ឍន៍សេដ្ឋកិច្ច
និងសម្បូររុងរឿង រក្សាសន្តិភាពស្ថិរភាពលើមូលដ្ឋានមានផលប្រយោជន៍ដូចគ្នាគោរពគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិជាដើម។ លោកអនុរដ្ឋមន្ត្រីក៏សង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងរបស់វៀតណាមក្នុងការសកម្មម្ចាស់ការអនុវត្ត
យន្តការសហប្រតិបត្តិការចែករំលែកព័ត៌មានស្វែងរកជួយសង្គ្រោះនៅសមុទ្រ ពិសេសគឺការបង្កើតខ្សែទូរស័ព្ទ Hotlines ជាមួយប្រទេសជិតខាងនិងក្នុងដំបន់។
នៅខាងក្រៅសន្និសីទ រដ្ឋមន្ត្រីនិងជាប្រធានស្ថាប័នមហាសាគរចិនបានជួប
សន្ទនាជាមួយអនុរដ្ឋមន្ត្រី Vu Van Tam ផងដែរ៕