វៀតណាមបន្តកែលម្អយ៉ាងខ្លាំងក្លានូវសមត្ថភាពប្រកួតប្រជែង
(VOVWORLD) - អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត Le Dang Doanh បានចាត់ទុកថា ដើម្បីទទួលបានលទ្ធផលនេះ គឺត្រូវនិយាលដល់ការខិតខំប្រឹង ប្រែងមិនចេះនឿយហត់របស់រដ្ឋាភិបាលនិងបុគ្គលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការកែទម្រង់របៀបរបប។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា WEF - ASEAN ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅវៀតណាម (រូបថត៖ chinhphu.vn) |
តាមការវាយតម្លៃជាថ្មីបំផុតរបស់វេទិការសេដ្ឋកិច្ចពិភពលោក ថា សន្ទស្សន៍ ស្ដីពីសមត្ថភាពប្រកួតប្រជែងសកល (GCI) របស់វៀតណាមបានកើន១០កាំនិង ៣,៥ពិន្ទុក្នុងរង្វង់មួយឆ្នាំកន្លងទៅ។ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត Le Dang Doanh បានចាត់ទុកថា ដើម្បីទទួលបានលទ្ធផលនេះ គឺត្រូវនិយាលដល់ការខិតខំប្រឹង ប្រែងមិនចេះនឿយហត់របស់រដ្ឋាភិបាលនិងបុគ្គលនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការកែទម្រង់របៀបរបប។ លោកបានថ្លែងថា៖
“នេះជាលទ្ធផលនៃការងារកែទម្រង់លើវិស័យជាច្រើន។ យើងអាចឃើញថា សន្ទស្សន៍ទាំងអស់សុទ្ធតែមានការរីកចម្រើន។ ឧទាហរណ៍ថា សន្ទស្សន៍ស្ដីពីការ អនុវត្តបច្ចេកវិទ្យាព័ត៌មានឬសន្ទស្សន៍ស្ដីពីទីផ្សារទំនិញ ជាដើម សុទ្ធតែបានវាយ តម្លៃខ្ពស់។ ហេតុដូច្នេះហើយ យើងគោរពនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាល ជាពិសេសគឺនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc”។
យ៉ាងណាមិញ បណ្ឌិត Le Dang Doanh ចាត់ទុកថា វៀតណាមត្រូវការបន្ត កែលម្អសន្ទស្សន៍ជាសមាសភាគនានា ដើម្បីឆ្លើយតបនឹងបទដ្ឋាននៃខឿនសេដ្ឋ កិច្ចទីផ្សារ ក៏ដូចជាជួយឧបត្ថម្ភដល់សហគ្រាសអោយបានល្អថែមទៀត ព្រមទាំង ត្រូវការបន្តកែទម្រង់យ៉ាងខ្លាំងក្លានូវរបៀបរបប ហើយធានាតម្លាភាពផងដែរ៕