វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអសប


វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអសប - ảnh 1
វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់គោលការណ៍សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ (VNP)

        Vovworld-វៀតណាមបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់​
គោលការណ៍​សារវន្តរបស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ​
នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណៈ​ប្រតិភូ​
អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅការឆ្លើយសម្ភាសអ្នក​
យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនាថ្ងៃទិ១៦កញ្ញាក្នុងឱកាស
បើកមហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិអាណត្តិ៧០។

        វាយតំលៃអំពីលទ្ធផលសកម្មភាពនៃមហាសន្និបាតក្រុមប្រឹក្សាអង្គការ
​សហប្រជាជាតិអាណត្តិ៦៩ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានឲ្យដឹងថា
មហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិអាណត្តិ៦៩បានបន្សល់ទុកនូវ​
របត់សំខាន់ក្នុងការអនុវត្តគោលដៅដ៏ខ្ពង់ខ្ពស់ដែលធម្មនុញ្ញអង្គការ​សហប្រជាជាតិ
បានដាក់ចេញគឺជំរុញសន្តិភាពសន្តិសុខពិភពលោក អភិវឌ្ឍន៍​និង​វឌ្ឍន៍ភាពសង្គម
និងសិទ្ធិមនុស្ស។

        ស្ដីពីសកម្មភាពរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត
Nguyen Phuong Nga បានឲ្យដឹងថា វៀតណាមបានអនុវត្តសកម្មលើជ្រុងជ្រោយ​ជា
​ច្រើនសំដៅលើកកំពស់តួនាទីរបស់ខ្លួននៅអង្គការសហប្រជាជាតិនិងបង្កើន​ទំនាក់
ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដាអង្គការនៃអង្គការ​សហប្រជាជាតិ។
 វៀតណាមនឹងបន្តខំប្រឹងប្រែងពង្រីកតួនាទីការពារលើកកំពស់​គោលការណ៍សារវន្ត
របស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ជំរុញដោះស្រាយសមស្រប
រាល់ជំលោះដោយសន្តិវិធីលើកកំពស់ប្រសិទ្ធិភាព​សកម្មភាពនៃមហាសន្និបាតអង្គការ
សហប្រជាជាតិក៏ដូចជាប្រព័ន្ធអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ