វៀតណាមបន្តជំរុញវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19

(VOVWORLD) - នារសៀលថ្ងៃទី២៣ មីនា ព្រលានយន្តហោះអន្តរជាតិ Can Tho បាន ទទួលជើងហោះហើរពីអូស្ត្រាលីដែលដឹកអ្នកដំណើរជនជាតិវៀត ណាមចំនួន២៤៧នាក់។

អ្នកដំណើរទាំងអស់បានរាយការណ៍ស្ថានភាពសុខភាព ត្រូវ បានត្រួតពិនិត្យសុខភាពហើយបញ្ជូនទៅតំបន់ដាក់នៅដាច់ដោយឡែកតាមការកំណត់។

        គិតដល់រសៀលថ្ងៃទី២៣ មីនា កងទ័ពវៀតណាមបានរៀបចំតំបន់ដាក់ នៅដាច់ដោយឡែកចំនួន១១៣កន្លែងដោយមានមនុស្សចំនួន១៩៤៤១នាក់ ក្នុងនោះមានជនបរទេសចំនួន៣៥១នាក់។

        ទីក្រុងហាណូយក៏បានរៀបចំតំបន់ដាក់នៅដាច់ដោយឡែកចំនួន៥បន្ថែមទៀត ដែលអាចផ្ទុកមនុស្សជាង១២០០០នាក់។ នាបច្ចុប្បន្ន មជ្ឈ មណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយកំពុងដាក់ឲ្យដំណើរការម៉ាស៊ីនធ្វើ តេស្ត Covid-19 ចំនួន៤ ហើយគ្រោងនឹងបំពេញបន្ថែមម៉ាស៊ីនចំនួន៨ទៀត ក្នុងប៉ុន្មានថ្ងៃខាងមុខ។

        ក្នុងពេលជាមួយគ្នានោះ តំណាងសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀត ណាម (Vinatex) បានឲ្យដឹងថា គិតពីដើមខែកុម្ភៈមក Vinatex បានផលិត ម៉ាស់ការពារចំនួន៣៨លានម៉ាស់។ ក្នុងប៉ុន្មានខែខាងមុខនេះ ចំនួនម៉ាស់ ការពារប្រឆាំងមេរោគរបស់ Vinatex គ្រោងនឹងសម្រេចបានពី២៨ដល់៣០ លានម៉ាស់ក្នុងមួយខែ ប៉ុន្តែក្នុងករណីចាំបាច់ អាចឡើងដល់ទី៥០លាន ម៉ាស់ក្នុងមួយខែដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ