|
វៀតណាមបន្តជំរុញសមភាពភេទ (Image: TNO) |
(VOVworld) – នាយប់ថ្ងៃទី ២០ តុលា កម្មវិធីជំរុញសមភាពភេទនៅវៀតណាម
បានប្រព្រឹត្តទៅនៅទីក្រុងហាណូយដោយប្រធានបទ “ឆ្ពោះទៅខាងមុខ៖ បុរស
សន្យាដើម្បីសមភាពភេទសំរាប់នារី”។ ថ្លែងមតិនៅពិធីបើកកម្មវិធី លោកស្រី
Shoko Ishikawa ប្រធានស្ថាប័ន អ.ស.ប. ស្តីពីសមភាពភេទនិងប្រគល់សិទ្ធិ
សំរាប់នារី (UN Women) ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ទៅលើការដែល
បុរសគប្បីជាអ្នកតស៊ូសំរាប់សមភាពភេទនិងសហការជាមួយនារី។ នៅកម្មវិធីនេះ
ដែរ លោក Nguyen Phi Long លេខាធិការមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្ត ហូជីមិញ
បានអំពាវនាវឲ្យសង្គមនិងសហគមន៍ធ្វើសកម្មភាពសំដៅកសាងអនាគតមួយ
ក្នុងនោះយុវជនបុរសនារីកុមារាកុមារីអាចអភិវឌ្ឍន៍លើគ្រប់ជ្រុង ជ្រោយរួមវិភាគ
ទានដើម្បីសង្គមសមភាពនិងនិរន្តភាព៕