វៀតណាមបន្តបង្កើនតួនាទីរបស់ UNESCO

វៀតណាមបន្តបង្កើនតួនាទីរបស់ UNESCO  - ảnh 1
វៀតណាមបន្តបង្កើនតួនាទីរបស់ UNESCO (Image: VNA)

(VOVworld) – វៀតណាមបន្តបង្កើនតួនាទីរបស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌
នៃ អ.ស.ប. (UNESCO)។ នេះគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់
​គណៈកម្មាធិការជាតិ UNESCO វៀតណាមក្នុងឆ្នាំ ២០១៥ ដែលត្រូវបានលើកច្បាស់ នៅសន្និសីទលាតត្រដាងអនុវត្តការងាររបស់គណៈកម្មាធិការ នាថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ។ តាមនោះ នាពេលខាងមុខ គណៈកម្មាធិការជាតិ UNESCO វៀតណាមនឹងបន្តបំផុស​គាំទ្រដើម្បីវៀតណាមក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សារ
UNESCO អាណត្តិ ២០១៥-២០១៩ និងជាសមាជិកនៃគណៈកម្មាធិការបេតិក្ខភ័ណ្ឌ
ពិភពលោកជាដើម។ ក្រៅពី នោះ គណៈកម្មាធិការ UNESCO វៀតណាមនឹងបង្កើន
កិច្ចសហការជាមួយបណ្ដាតំបន់ក្នុងការងារអភិរក្សនិងពង្រីកតំលៃនៃមណ្ឌល
បេតិក្ខភ័ណ្ឌដែលត្រូវបានទទួលស្គាល់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ