វៀតណាមបន្តរក្សានិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ ILO

វៀតណាមបន្តរក្សានិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ ILO - ảnh 1
វៀតណាមបន្តរក្សានិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយ ILO (VNP)


        Vovworld-សន្និសីទពលកម្មអន្តរជាតិលើកទី១០៤នៃអង្គការពលកម្ម​អន្តរជាតិ
(ILO) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៣មិថុនានៅក្រុង Geneva ស្វីស​ដោយ
​មាន​ការចូលរួមរបស់ប្រទេសនិងដំបន់ដែនដីចំនួន១៨៥។ គណៈ​ប្រតិភូវៀតណាម
ដឹក​នាំ​ដោយអនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គម​កិច្ចលោកស្រី
Nguyen Thanh Hoa បានថ្លែងមតិនៅសម័យប្រជុំពេញអង្គនៃ​មហាសន្និបានាថ្ងៃទី៩
មិថុនា។ លោក​ស្រី Nguyen Thanh Hoa បានអះអាងថា ក្នុងគោលនយោបាយអភិវឌ្ឍន៍
​វៀតណាម​ជានិច្ចកាលកំណត់កំណើនសេដ្ឋកិច្ច​ត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍន៍និង
ធានា​សមភាពសង្គម។ រដ្ឋាភិបាលវៀតណាម​គោរពកិច្ចសហប្រតិបត្តិការនិងជួយ
ឧបត្ថម្ភ​បច្ចេកទេសរបស់​ ILO ពិសេសគឺក្នុង​វិស័យកំណែទម្រង់របបទីផ្សារពលករ
សុក្រិដ្ឋ​គោលនយោបាយការងារធ្វើនិង​សុខុមាលភាពសង្គមក៏ដូចជាការអនុវត្តកិច្ច
សន្យា​អន្តរជាតិ​ក្នុងដំណើរការ​សមាហរណកម្ម។ វៀតណាមនឹងធ្វើអស់ពីកំលាំង
កាយចិត្ត​ដើម្បី​អនុវត្តល្អ​កាតព្វកិច្ចសមាជិក បន្តរក្សានិងពង្រីកទំនាក់ទំនង
សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាពរវាង ILO និងដៃគូត្រីភាគីនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ