វៀតណាមបន្តរួមចំណែកទៅក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
(VOVWORLD) - “គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីនានាក្នុងការបង្ហាញសុច្ឆន្ទៈជំរុញ កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅរំសាយអាវុធនុយក្លេអ៊ែរ និង កសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ..."
លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។
(រូបថត៖ baoquocte.vn) |
នាថ្ងៃទី ៩ មិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ របស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួរអំពីខ្លឹមសារនៃជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា៖
“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីនានាក្នុងការបង្ហាញសុច្ឆន្ទៈជំរុញ កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅរំសាយអាវុធនុយក្លេអ៊ែរ និង កសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ ដោយឈរលើស្មារតីនោះ ព្រមទាំង ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស.ប.បកូរ៉េ និង មានទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងនោះ វៀតណាម បាននិងកំពុងបន្តរួមចំណែកទៅក្នុងដំណើរការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាពិភពលោក”៕