វៀតណាមបន្តរួមជាមួយសហគមន៍អន្តរជាតិទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ថ្លែងមតិនៅ
សន្និសីទកំពូល COP 21
|
(VOVworld)-នាព្រឹកថ្ងៃទី១ធ្នូ តាមម៉ោងវៀតណាម នៅមជ្ឈមណ្ឌលសន្និសីទ
Bourget នៅទីក្រុងប៉ារីសប្រទេសបារាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានមានបទថ្លែងមតិនៅសន្និសីទកំពូលលើកទី២១នៃបណ្តា ភាគីចូល
រួមអនុសញ្ញាក្របខ័ណ្ឌអ.ស.បស្តីពីបម្រែបម្រួលអាកាសធាតុ (COP-21)។ ក្នុងបទ
ថ្លែងមតិនេះ លោក Nguyen Tan Dung មិនត្រឹមតែអះអាងនូវការ សន្យានយោបាយ
យ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម ដែលបន្តរួមជាមួយ សហគមន៍អន្តរជាតិ
ទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងសង្កត់ធ្ងន់នូវការ
សន្យាថា វៀតណាមនឹងបន្តអនុវត្តយុទ្ធនាការ កម្មវិធី និងផែនការស្តីពីបម្រែបម្រួល
អាកាសធាតុលើវិស័យជាច្រើនដោយវិធានការជាក់ ស្តែង។ លោក Nguyen Tan Dung មានប្រសាសន៍ថា៖
“មហាសន្និបាតអ.ស.បបានអនុម័តលើរបៀបវារៈ២០៣០ ដើម្បីការអភិវដ្ឍន៍
និរន្តភាព។ ការអនុវត្តរបៀបវារៈនេះគឺទាមទារការប្តេជ្ញានយោបាយយ៉ាងខ្លាំងក្លា របស់យើងទាំងអស់គ្នា។តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម ខ្ញុំសូមថ្លែង អំណរគុណនិងមានបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម ដ៏ថ្នៃថ្លាររបស់ប្រទេសនិងអង្គការអន្តរជាតិនានាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមនិយាយរួមនិងការទប់ទល់នឹងបម្រែបម្រួលនិយាយដោយ
ឡែកផងដែរ”៕