វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ

(VOVWORLD) - វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ គោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម គាំទ្រពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព (ប្រភព៖ កាសែតពិភពលោក និងវៀតណាម)

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ក្នុងឱកាសលោក Lacroix មកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសន្និសីទអន្តរជាតិស្តីពី "ស្ត្រីចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ- វឌ្ឍនភាព ដើម្បីសន្តិភាពរបស់មនុស្សជាតិ៖ កម្លាំងពលំនៃកិច្ចសហប្រតិបត្តិការ"។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ គោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម គាំទ្រពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនការរួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនាពេលខាងមុខ។

ជាការឆ្លើយតប អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានសម្តែងចំណាប់អារម្មណ៍ចំពោះការការរួមវិភាគទានដ៏សំខាន់របស់វៀតណាមចំពោះការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២០-២០២១ និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លោក Jean-Pierre Lacroix បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមកសាងសមត្ថភាព ត្រៀមកម្លាំងដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទាំងលើវិស័យផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ