វៀតណាមបន្តសន្យា​អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្តីពីការទប់ស្កាត់​និងលុបបំបាត់ការទិញ និងលក់កាំភ្លើងតូចនិងអាវុធស្រាលខុសច្បាប់​

(VOVWORLD) - គណៈកម្មាធិការត្រៀមរៀបចំនៃសន្និសីទត្រួតពិនិត្យលើកទី៤ (SALW) កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីតំណាងនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិជាច្រើន។ 

ថ្លែងមតិនៅសម័យប្រជុំនេះ អគ្គទីប្រឹក្សា លោកស្រី Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានលើកច្បាស់ថា៖ “វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ ត្រូវគោរពតាមគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; ធានាសិទ្ធិបានផលិត នាំចូល និងរក្សាទុកកាំភ្លើងតូច និងអាវុធធុនស្រាល បម្រើតម្រូវការសន្តិសុខ និងការពារជាតិ។

វៀតណាមបន្តសន្យា​អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពស្តីពីការទប់ស្កាត់​និងលុបបំបាត់ការទិញ និងលក់កាំភ្លើងតូចនិងអាវុធស្រាលខុសច្បាប់​ - ảnh 1

តំណាងវៀតណាមអះអាងថា រដ្ឋាភិបាលគ្រប់គ្រងលើគ្រប់ជ្រុងជ្រោយនៃដំណើរការផលិត ប្រើប្រាស់ និងដឹកជញ្ជូនអាវុធតាមច្បាប់របស់វៀតណាម។ ក្រមច្បាប់និងឯកសារបទដ្ឋានគតិយុត្តបានចែងយ៉ាងច្បាស់ថា កាំភ្លើងតូច អាវុធធុនស្រាល និងឧបករណ៍ពាក់ព័ន្ធគ្រាន់តែបម្រើគោលដៅសន្តិសុខការពារជាតិ ហើយការនាំចូលអាវុធ លើកលែងតែមានការអនុញ្ញាតដោយរដ្ឋ សុទ្ធតែត្រូវបានហាមឃាត់។ អំពើខុសច្បាប់ក្នុងការដឹកជញ្ជូន ប្រើប្រាស់ ទិញលក់អាវុធនិងសម្ភារៈផ្ទុះគឺជាបទល្មើសព្រហ្មទ័ណ្ឌ។

នៅថ្នាក់តំបន់ វៀតណាមចូលរួមយ៉ាងសកម្មក្នុងយន្តការតំបន់ពាក់ព័ន្ធនានា រួមមានសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីបទល្មើសឆ្លងដែន និងសន្និសីទនានាក្នុងក្របខ័ណ្ឌវេទិកាតំបន់អាស៊ាន។ វៀតណាមបានរួមជាមួយបណ្តាប្រទេសអាស៊ានធ្វើការពិភាក្សានិងអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រឆាំងការជួញដូរដោយខុសច្បាប់អាវុធកាលពីខែសីហាឆ្នាំ២០២៣។

ក្នុងឱកាសនេះ តំណាងវៀតណាមបានអះអាងជាថ្មីនូវការសន្យារបស់វៀតណាម ក្នុងការអនុវត្តវិធានការនិងសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធដើម្បីសម្រេចបានគោលដៅនៃកម្មវិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ