វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា

(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣  ខែកក្កដា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Hoang Giang បានចូលរួមសម័យប្រជុំលើកទី ៦៤ នៃមហា សន្និបាតសមាជិក នៃអង្គការកម្មសិទ្ធិបញ្ញាពិភព លោក (WIPO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វៀតណាមបន្តសហការជាមួយ WIPO លើបញ្ហាកម្មសិទ្ធិបញ្ញា - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមមហាសន្និបាត WIPO ឆ្នាំ២០២៣ (រូបថត៖ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា)

ថ្លែងមតិក្នុងសម័យប្រជុំស្ដីពីកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍ នាថ្ងៃទី ១១ កក្កដា អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ WIPO ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា សកលប្រកបដោយបរិយាប័ន្ន  តុល្យភាព និងប្រសិទ្ធភាព  ដែលអាចឱ្យមានការច្នៃប្រឌិត  ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ក៏នាថ្ងៃទី ១១ ខែកក្កដា គណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារជាមួយអគ្គនាយក WIPO លោក Daren Tang។ អនុរដ្ឋមន្ត្រី លោក Nguyen Hoang Giang បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍ចំពោះសកម្មភាពវិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ក្នុងនោះកម្មសិទ្ធិបញ្ញាជាកត្តាសំខាន់។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង WIPO និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា អំពីការជួយជ្រោមជ្រែងមជ្ឈមណ្ឌលស្រាវជ្រាវ បណ្តុះបណ្តាល គាំទ្រ និងផ្តល់យោបល់ សំដៅលើកកំពស់ជំនាញ និងចំណេះដឹងដល់អ្នកជំនាញ សហគ្រាសនិងកម្មាភិបាលវៀតណាម។

ក្នុងឱកាសនេះ គណៈប្រតិភូមានសកម្មភាពជួបប្រាស្រ័យទ្វេភាគីជាមួយតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ ព្រមទាំងបានទៅទស្សនាគំរូនៃការការពារ និងគ្រប់គ្រងសូចនាករភូមិសាស្ត្រនៅប្រទេសស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ