វៀតណាមបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19
(VOVWORLD) - ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១៥ ខែមេសា សមាជិកគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 បានពិភាក្សាគ្នា និងលើកសំណើរនូវវិធានការជាច្រើន តាមផែនការនិមួយៗស្តីពីការអនុវត្តរដាក់នៅដាច់ដោយឡែក និងរក្សាគម្លាតសង្គមទៅតាមតំបន់ មុខរបរ និងផ្នែកនានាក្រោយពីថ្ងៃទី ១៥ ខែមេសា ដើម្បីដាក់ជូននាយករដ្ឋមន្រ្តីវៀតណាម និងគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស ម្រេចចិត្តផងដែរ។
វៀតណាមបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 (រូបថតឧទាហរណ៍៖ ក្រសួងសុខាភិបាលវៀតណាម) |
សមាជិកគណៈកម្មាធិការជាតិដឹកនាំក៏បានឯកភាពគ្នាថា ចាំបាច់ត្រូវបន្តអនុវត្តការដាក់នៅដាច់ដោយឡែកនិងរក្សាគម្លាតសង្គមនៅតាមមូលដ្ឋាននានាដែលមានហានិភ័យឆ្លងជម្ងឺខ្ពស់ ព្រមទាំងបន្ធូរបន្ថយវិធានការមួយចំនួននៅតាមតំបន់ផ្សេងទៀត។ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Le Van Thanh បានឲ្យដឹងថា៖ «ឯកភាពបន្តអនុវត្តការរក្សាគម្លាតសង្គម ប៉ុន្តែចាំបាច់ត្រូវមានលក្ខខណ្ឌ ដែលក្នុងនោះមានការបន្ធូរបន្ថយសម្រាប់វិស័យ និងផ្នែកសំខាន់ៗមួយចំនួន។ អនុវត្តរក្សាគម្លាតសង្គម ដើម្បីធានាការបង្ការឆ្លងរីករាលដាលជំងឺផង និងធានាជីវភាពរស់នៅរបស់ប្រជាជនផង។ ចំពោះសហគ្រាសសំខាន់ៗ ដែលត្រូវបាន អនុញ្ញាតឲ្យផលិត ត្រូវតែធានាការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ក្នុងនោះត្រូវធានា បាននូវដង់ស៊ីតេរបស់ពលករក្នុងតំបន់ និងធ្វើការប្តូរវេននឹងគ្នា រួមទាំងដាក់បន្ទះ ខ័ណ្ឌបន្ថែមទៀត។ យើងនឹងណែនាំ បើមិនដូច្នេះទេយើងនឹងចាត់វិធានការផងដែរ»៕