វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៣ លាននាក់ក្នុងរយៈពេល ២ ខែកន្លងមក

(VOVWORLD) - យោងតាមទិន្នន័យដោយអគ្គនាយកស្ថានស្ថិតិទូទៅដែលចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងខែកុម្ភៈបានកើនឡើងដល់ជាង ១,៥ លាននាក់ កើនឡើងជាង ៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៣ លាននាក់ក្នុងរយៈពេល ២ ខែកន្លងមក - ảnh 1ភ្ញៀវទេសចរអន្តរជាតិជិះស៊ីក្លូ ទស្សនាទីក្រុងហូជីមិញ (រូបថត៖ Hong Dat/TTXVN)

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវអន្តរជាតិមកកាន់ប្រទេសវៀត ណាមបានកើនឡើងដល់ជាង ៣ លាននាក់ កើនឡើង ៦៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះគឺជាលទ្ធផលនៃគោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីជំរុញទេសចរណ៍ ក៏ដូចជាកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក្នុងការផ្សាយ។ ទីមកដល់ វៀតណាមក៏ត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ ជាពិសេស ទស្សនាវដ្ដីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Lonely Planet បានស្នើរទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង ១០ សម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា។ ប្រទេសវៀតណាមលេចឡើងក្នុងបញ្ជីនេះនៅលេខរៀង ៥។ ពានរង្វាន់ជម្រើសអ្នកធ្វើដំណើរល្អបំផុតនៃវេទិកាទេសចរណ៍ អនឡាញឈានមុខគេរបស់ពិភពលោក Tripadvisor បានប្រកាសបញ្ជីនៃឆ្នេរសមុទ្រកំពូលទាំង ១០ នៅអាស៊ី។ ឆ្នេរសមុទ្រ An Bang (នៅខេត្ត Quang Nam) ជាប់ចំណាត់ថ្នាក់ទី ៥ និងឆ្នេរសមុទ្រ My Khe (នៅទីក្រុង Da Nang) ជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណាត់ថ្នាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ