វៀតណាមបានបញ្ចាក់ពីករណីទី១៥ នៃការឆ្លងវីរុស nCoV

(VOVWORLD) - នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ក្រសួងសុខាភិបាលបានឲ្យដឹងថា វៀតណាមបានបញ្ជាក់ពីករណីមួយបន្ថែមទៀតដែលមានលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ។

ហេតុដូច្នេះ គិតរហូតមកដល់ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ប្រទេសវៀតណាមមានមនុស្សចំនួន ១៥ នាក់ដែលផ្ទុកជំងឺរលាកផ្លូវដង្ហើមស្រួច ដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) រីឯនៅខេត្ត Vinh Phuc មាន ១០ ករណីដែលឆ្លងវីរុសនេះ។

អ្នកជម្ងឺទី ១៥ គឺជាទារិកាអាយុ ៣ ខែ ដែលរស់នៅឃុំ Quat Luu ស្រុក Binh Xuyen ខេត្ត Vinh Phuc ហើយជីដូនខាងម្តាយរបស់កុមារីនេះ ធ្លាប់មានលទ្ធផលធ្វើតេស្តវិជ្ជមានចំពោះវីរុស nCov កាលពីមុននោះ ។ នាបច្ចុប្បន្ននេះ អ្នកជម្ងឺនិងម្តាយត្រូវដាក់នៅដាច់ដោយឡែកហើយពួកគេនៅតែមានសុខភាពល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ