វៀតណាមបានរួមចំណែកគំនិតសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន

(VOVWORLD) - តាមគម្រោង ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាននឹងអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន៣ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥; ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនូវយន្តការរបស់អាស៊ាន; ទប់ស្កាត់ការជួញដូរមនុស្សក្រោមឥទ្ធិពលនៃការរំលោភបំពានបច្ចេកវិទ្យា។

វៀតណាមបានរួមចំណែកគំនិតសំខាន់ៗជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Hai Bang (រូបថតឯកសារ៖ អ្នកយកព័ត៌មាន Van Phong/TTXVN នៅទីក្រុងហ្សាកាតា)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Nguyen Hai Bang កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភា នៅរមណីយដ្ឋាន Labuan Bajo ប្រទេសឥណ្ឌូនេស៊ី នឹងជាជំហានដំបូងក្នុងការអភិវឌ្ឍន៍ដ៏សំខាន់នៃបណ្តាប្រទេសក្នុងតំបន់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងសកម្មភាពដើម្បីកសាង សហគមន៍អាស៊ាន។ តាមគម្រោង ក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាននឹងអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន៣ ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ក្រោយឆ្នាំ២០២៥; ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនូវយន្តការរបស់អាស៊ាន; ទប់ស្កាត់ការជួញដូរមនុស្សក្រោមឥទ្ធិពលនៃការរំលោភបំពានបច្ចេកវិទ្យា។

លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានឲ្យដឹងថា ចាប់តាំងពីចូលជាសមាជិកអាស៊ានរហូតមកដល់ពេលនេះ វៀតណាមតែងតែជាសមាជិកសកម្ម  មានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចដឹកនាំ និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់អាស៊ាន ជាពិសេសក្នុងការកសាងសហគមន៍។ ការរួមវិភាគទានរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានប្រទេសសមាជិកអាស៊ានជាច្រើនកោតសរសើរ និងទទួលស្គាល់កាន់តែខ្លាំងឡើង រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងអាស៊ាន។ ក្នុងបរិបទនោះ ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងកិច្ចប្រជុំលើកនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងស្មារតីស្វែងរកសំឡេងរួមរបស់អាស៊ានក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ព្រមទាំងទទួលស្គាល់និងគោរពរាល់ការខ្វែងគំនិងដែលជា ទស្សនៈក៏ដូចជាផលប្រយោជន៍ជាតិរវាងប្រទេសជាសមាជិក។ ជាពិសេស លើការកសាងសហគមន៍អាស៊ាន វៀតណាមគាំទ្រគំនិតផ្តួចផ្តើមនានា ដើម្បីកែលម្អសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងារនានាក្នុងអាស៊ាន ពិនិត្យការអនុវត្តន៍ធម្មនុញ្ញអាស៊ាន រួមទាំងកែសម្រួលបន្ថែមទៀត ស្របតាមស្ថានភាពជាក់ស្តែង និងស្ថានភាពថ្មីៗ។ នាបច្ចុប្បន្ន បញ្ហាអន្តរជាតិ និងតំបន់កំពុងលេចចេញជារូបរាង គណៈប្រតិភូវៀតណាមនឹងស្នើគំនិតផ្តួចផ្តើមដើម្បីកសាងគោលជំហររួម ធានាបាននូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ