វៀតណាមបានរួមវិភាគទានប្រកបដោយប្រសិទ្ធភាពដល់ជោគជ័យនៃ IPU ១៤៧

(VOVWORLD) - អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ដឹកនាំគណៈប្រតិភូវៀត ណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គរបស់មហាសន្និបាត។

វៀតណាមបានរួមវិភាគទានប្រកបដោយប្រសិទ្ធភាពដល់ជោគជ័យនៃ IPU ១៤៧ - ảnh 1អនុប្រធានរដ្ឋសភា Nguyen Khac Dinh ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត (រូបថត៖ Hong Minh/TTXVN)

មហាសន្និបាតសហភាពអន្តរសភាលើកទី ១៤៧ (IPU ១៤៧) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Luanda (Angola) បានបញ្ចប់នៅថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីធ្វើការអស់រយៈពេល ៥ថ្ងៃ។ អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គរបស់មហាសន្និបាត។

ក្នុងរបៀបវារៈនៃមហាសន្និបាត គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំជំនាញនៃវេទិកាសមាជិកសភាស្ត្រី IPU និងវេទិកាសមាជិកសភាវ័យក្មេងសកល; និងសម័យប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងក្រុមប្រឹក្សាកិច្ចការអង្គការសហប្រជាជាតិ។ នៅក្នុងវេទិកា និងក្រុមប្រឹក្សាទាំងនេះ គណៈប្រតិភូវៀតណាមបានឡើងថ្លែងមតិ ក្នុងមុខតំណែងដ៏ឧឡារិក។ គណៈប្រតិភូដែលចូលរួមសន្និសីទបានវាយតម្លៃខ្ពស់ចំពោះមតិ និងសំណូមពររបស់គណៈប្រតិភូវៀតណាម។

ក្នុងអំឡុងសន្និសីទនេះ គណៈប្រតិភូវៀតណាមក៏បានជួបប្រជុំទ្វេភាគី ជាមួយគណៈប្រតិភូរដ្ឋសភានៃប្រទេសតង់ហ្សានី ម៉ាល់តា ជប៉ុន និងផ្លាស់ប្តូរមតិជាមួយគណៈប្រតិភូអូស្ត្រាលី ថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា…៕

ប្រតិកម្មទៅវិញ

ផ្សេងៗ