វៀតណាមបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក

(VOVWORLD) - សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិ ការអភិវឌ្ឍន៍សង្គម ក្រោមឧិវាទរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គម នៃអង្គការសហប្រជាជាតិ  (ECOSOC) បានប្រារព្ធ នាថ្ងៃទី ១២ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដោយប្រធានបទ “ដោះស្រាយបញ្ហាវិសមភាពនិងបញ្ហាប្រឈម សម្រាប់សមាហរណកម្មសង្គម តាមរយៈគោលនយោបាយប្រាក់បៀវត្ស សារពើពន្ធនិងការគាំពារសង្គម”។
វៀតណាមបានអះអាងនូវកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិក - ảnh 1សម័យប្រជុំលើកទី៥៧ បានប្រារព្ធពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ ២០១៩ (រូបថតៈ UN)

ចូលរួមក្នុងសម័យប្រជុំនេះ មានតំណាងនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលនិងតំណាងជាយុវជនច្រើនរូបទៀត។

ក្នុងសុន្ទរកថាបើកសម័យប្រជុំ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៣ លោកស្រី María Espinosa Garcés បាននាំមកនូវសារលិខិតមួយ គឺ លិទ្ធិពហុភាគីជាមធ្យោបាយតែមួយគត់និងល្អបំផុត ដើម្បីដោះស្រាយរាល់បញ្ហាប្រ ឈមរបស់សកលលោក ដែលកំពុងរារាំងការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញតាងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្លែងក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានគណៈកម្មការអចិន្ត្រៃយ៍របស់វៀត ណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកនូវបទពិសោធន៍របស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។

ឯកអគ្គរដ្ឋទូតលោក  Dang Dinh Quy បានអះអាងថា អាស៊ានបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើម តភ្ជាប់អាស៊ាន (IAI) ដែលជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយ ដើម្បីបណ្តាប្រទេស អភិវឌ្ឍន៍ជាង ចូលរួមការឧបត្ថម្ភដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាប្រទេសអាស៊ានទាំងអស់ រួមគ្នាអភិវឌ្ឍនិងចែករំលែកផលប្រយោជន៍ពីដំណើរការសមាហរណកម្មតំបន់។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់មនុស្សចាស់ ជនពិការ កុមារ ស្ត្រី និងយុវវ័យ តាមរយៈកម្មវិធីនិងគំនិតផ្តួចផ្តើមជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ