វៀតណាមបំផុសចលនាប្រជាជនទាំងមូលចូលរួមជួយគាំទ្រដល់ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យប្រជាជនម្នាក់ៗ ជាពិសេសអាជីវករ អង្គភាព សហគ្រាសនិងបុគ្គលនានា អាស្រ័យលើសមត្ថភាពរបស់ខ្លួន ពោលគឺ អ្នកមានលុយចូលរួមវិភាគទានលុយ អ្នកមានសំភារៈចូលរួមវិភាគ ទានសំភារៈ អ្នកមានកម្លាំងចូលរួមកម្លាំងនិងអ្នកមានយោបល់ចូលរួមប្រឹក្សាយោ បល់។  
វៀតណាមបំផុសចលនាប្រជាជនទាំងមូលចូលរួមជួយគាំទ្រដល់ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19 - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VGP/Quang Hieu)

អញ្ជើញចូលរួមពិធី បំផុសចលនាប្រជាជនទាំងមូល ចូលរួមជួយគាំទ្រការបង្ការនិងទប់ស្កាត់ ការរីករាល ដាននៃ Covid-19 ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ ខែមីនា នៅទីក្រុងហាណូយ, នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមបានគ្រប់គ្រងយ៉ាងល្អស្ថានភាពឆ្លងរាលដាល ក្នុង សហគម ន៍ ដោយអនុវត្តន៍ព្រមៗគ្នា វិធានការណ៍បង្ការ ទប់ស្កាត់ និងដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា រួមទាំងថែរក្សានិងការព្យាបាលល្អ ក៏ដូចជាបានរកឃើញយ៉ាងឆាប់ៗ និង ការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមជាមួយគ្នានោះ បក្សនិងរដ្ឋតែងតែចាត់ទុកសុខភាពប្រជាជនសំខាន់បំផុត ជាអាទិភាពចម្បងក្នុងការបំពេញគោលដៅដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។  លោកនាយករដ្ឋមន្រ្តីបានអំពាវ នាវ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិនិងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស ឲ្យពង្រីកនូវលទ្ធផលដែលទទួលបាន និងបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ សម្រាប់គ្រប់គ្រងជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ។ ដើម្បីធ្វើបានដូច្នេះ គឺចាំបាច់ត្រូវការចូលរួមឲ្យបានខ្លាំងក្លាថែមទៀត នៃប្រព័ន្ធនយោបាយទាំងមូល គ្រប់លំដាប់ថ្នាក់ គ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាពិសេសការយល់ដឹងដោយខ្លួនឯង និងការគោរពប្រតិបត្តិរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំពោះបទបញ្ជានិងអនុសាសន៍របស់ស្ថាប័នសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយឈរលើស្មារតី ប្រជាជនម្នាក់ ហាក់ដូចជា យុទ្ធជនម្នាក់ៗ លើសមរភូមិបង្ការនិងទប់ស្កាត់ជំងឺឆ្លង។ ម្យ៉ាងវិញទៀត ឃុំ សង្កាត់ ក្រុមប្រជាជន សូម្បីគ្រួសារនីមួយៗ សុទ្ធតែជាបន្ទាយដើម្បីការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ”។

វៀតណាមបំផុសចលនាប្រជាជនទាំងមូលចូលរួមជួយគាំទ្រដល់ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ Covid-19 - ảnh 2 វិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 នៅវៀតណាមទទួលបានលទ្ធផលសំខាន់ៗ ជាច្រើន (រូបថតៈVGP/Quang Hieu

លោកនាយករដ្ឋមន្ត្រីមានបំណង ចង់ឲ្យប្រជាជនម្នាក់ៗ ជាពិសេសអាជីវករ អង្គភាពនិងបុគ្គលនានា អាស្រ័យលើសមត្ថភាពរបស់ខ្លួន ពោលគឺអ្នកមានលុយចូលរួមវិភាគទានលុយ អ្នកមានសំភារៈ ចូលរួមវិភាគទានសំភារៈ អ្នកមានកម្លាំងចូលរួមកម្លាំង និងអ្នកមានយោបល់ ចូលរួមផ្តល់យោបល់។ ទាំងអស់នេះ ជាកម្លាំងពលំសម្រាប់ វៀតណាមជំនះពុះពារ រាល់ការលំបាក និងឧបសគ្គទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកល។

យោងតាមគណៈរៀបចំថា រហូតមក ដល់ពេលនេះ មានអង្គភាពនិងសប្បុរសជនជាង ៣០ បានចុះឈ្មោះ ជួយឧបត្ថម្ភគិតជាប្រាក់ជាង ២៣០ ពាន់លានដុង។ ពេលវេលាសម្រាប់ការចលនារៃអង្គាសប្រាក់នេះ គ្រោងនឹងអូសបន្លាយក្នុងរយៈពេល ៤៥ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលគណៈប្រធាននៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចេញសេចក្តីអំពាវនាវ  (ពោលគឺ ពីថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ