វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ; ជាមិត្តដ៏ល្អ ជាដៃគូគួរឲ្យទុកចិត្តបានរបស់បណ្ដាប្រទេស

(VOVWORLD) - នាយប់ថ្ងៃទី៩ ខែមករា នៅទីក្រុងហាណូយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបាន អញ្ជើញជាអធិបតីពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូអង្គទូតដែលរៀបចំឡើងដោយរដ្ឋាភិបាលវៀតណាម។

វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ; ជាមិត្តដ៏ល្អ ជាដៃគូគួរឲ្យទុកចិត្តបានរបស់បណ្ដាប្រទេស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបាន អញ្ជើញជាអធិបតីពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូអង្គទូតក្នុងឱកាសដើមឆ្នាំថ្មី ២០២៣។ (រូបថត៖ VGP)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការធំ និងសេចក្តីប្រាថ្នារបស់ពិភពលោកទាំងមូល។ វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ; ជាមិត្តល្អ ជាដៃគូ គួរឲ្យទុកចិត្តរបស់បណ្ដាប្រទេស; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវ របស់សហគមន៍អន្តរជាតិ ដែលរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះ ទៅរកអនាគតដ៏ល្អប្រសើរសម្រាប់តំបន់និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីមាន គោលបំណងថា បណ្ដាឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គការអន្តរជាតិប្រចាំ នៅវៀតណាម នឹងបន្តពង្រីកតួនាទីជាស្ពានប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យស៊ីជម្រៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសនានា; ជាអ្នកនាំសារដ៏សំខាន់ ដើម្បីនាំវៀតណាមកាន់តែជិតស្និទ្ធជាមួយពិភពលោក និងនាំពិភពលោកឱ្យកាន់តែ ជិតស្និទ្ធជាមួយវៀតណាម។
តាងនាមគណៈប្រតិភូអង្គទូត ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama ជឿជាក់ថា វៀតណាមនឹងរួមចំណែកជាសំឡេងយ៉ាងសំខាន់ ក្នុងការបន្តជំរុញការគោរពច្បាប់អន្តរជាតិ រក្សាសន្តិភាពនិងស្ថិរភាពពិភពលោក បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស ជំរុញពហុភាគីនិយម ហើយខិតខំដោះស្រាយ បញ្ហាប្រឈមរួម។ អង្គទូតបន្តជំរុញ និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមជាមួយប្រទេស និងអង្គការអន្តរជាតិ នានាលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ