វៀតណាមប្រកាន់យ៉ាងខ្ជាប់នូវគោលជំហរកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - រហូតមកដល់ពេលនេះ វៀត ណាមបានបញ្ជូននាយទាហានសេនាធិការ ទាហានទំនាក់ទំនង អ្នកសង្កេត ការណ៍យោធាចំនួន៤០នាក់ទៅចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ ខាងត្បូងនិងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy តំណាងអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ថ្លែងនៅកិច្ចសន្ទនា (រូបថត៖ chinhphu.vn) |
នាថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅកិច្ច សន្ទនាក្រោមប្រធានបទ “បង្កើនប្រសិទ្ធភាពនៃសកម្មភាពរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ” ដោយមានការចូលរួមរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក Antonio Guterres និងតំណាងនៃប្រទេសជាសមាជិកជាង ១០០។ ក្នុងឋានៈជាប្រទេសកំពុលចូលរួមសកម្មភាពរក្សាសន្តិភាពនៅស៊ូដង់ ខាងត្បូង វៀតណាមបានចែករំលែកបទពិសោធន៍ក្នុងការដំណើរការទំនាក់ទំនង ភាពជាដៃគូរវាងវៀតណាមជាមួយប្រទេសចូលរួមជួយឧបត្ថម្ភផ្សេងៗលើវិស័យហិរញ្ញវត្ថុ បណ្ដុះបណ្ដាល ឧបករណ៍និងដឹកជញ្ជូន ក៏ដូចជាស្ថាប័ននានារបស់អង្គ ការសហប្រជាជាតិក្នុងការដំណើរការកងពេទ្យកម្រិត២នៅស៊ូដង់ខាងត្បូងផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy តំណាងអចិន្រ្តៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិបានអោយដឹងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់នូវ គោលជំហរកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយប្រសិទ្ធភាពក្នុងសកម្ម ភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វៀតណាមបានចាប់ផ្ដើមបញ្ជូន កម្លាំងចូលរួមសកម្មភាពនេះកាលពីឆ្នាំ២០១៤។ រហូតមកដល់ពេលនេះ វៀត ណាមបានបញ្ជូននាយទាហានសេនាធិការ ទាហានទំនាក់ទំនង អ្នកសង្កេត ការណ៍យោធាចំនួន ៤០នាក់ទៅចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ ខាងត្បូងនិងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការ រក្សាសន្តិភាពរបស់វៀតណាមត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលមួយក្នុង ចំណោមមជ្ឈមណ្ឌលទាំង៤នៅអាស៊ីអាគ្នេយ៍ដែលឆ្លើយតបនឹងបទដ្ឋានអន្តរជាតិអំពីសកម្មភាពរក្សាសន្តិភាព៕