វៀតណាម-បារាំងឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព
|
វៀត ណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មបារាំងមកធ្វើអាជីវកម្មនៅវៀតណាម |
(VOVworld)-សន្និសីទ “សហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមនិងបារាំង
លើកទី១០ដោយប្រធាន បទឆ្ពោះទៅរកភាពដៃគូរសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព
និងនិរន្តរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤កញ្ញានៅទីក្រុង Can Tho។ អញ្ជើញ
ចូលរូមក្នុងសន្និសីទនេះ ឧបនា យករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាងថា ទំនាក់
ទំនងរវាងវៀតណាមនិងបារាំង ជាទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ មួយថ្ងៃហើយនាំមកលទ្ធផលជាក់ស្តែង។ លោក Vu
Duc Dam បានសង្កត់ធ្ងន់ថា៖
“ដោយសមិទ្ធិនិងបទពិសោធន៍របស់ខ្លួន និងដោយមនោសញ្ចេតនាស្អិតរមួតរវាង
ប្រជាជននៃប្រទេសទាំងពីរនោះ វៀតណាមជឿជាក់ថា មិត្តបារាំងនិងរួមដំណើរជាមួយ
វៀតណាម ជួយវៀតណាម ហើយតំបន់នានារបស់វៀតណាមនឹងពង្រីកល្អឧត្តមភាព
របស់ខ្លួន រួមគ្នាកសាងនូវកម្មវិធីនិងគម្រោងការសហប្រតិបត្តិការជាក់ស្តែង។ វៀត
ណាមស្វាគមន៍និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មបារាំង
មក ធ្វើអាជីវកម្មនៅវៀតណាម”។
សន្និសីទនៃបណ្តាតំបន់របស់វៀតណាមនិងបារាំងបានចេញសេចក្តីថ្លែងការណ៍
ដោយបានឯកភាពថា សន្និសីទលើកទី១១នឹងបានរៀបចំឡើងនៅ Toulouse ប្រទេស
បារាំងនាឆ្នាំ២០១៩ខាងមុខ៕