វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យសន្តិសុខនិងបង្ការប្រឆាំងបទល្មើស

(VOVworld) - ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ វិច្ឆិកា គណៈប្រតិភូជាន់ខ្ពស់នៃ
ក្រសួងនគរបាលវៀតណាមដឹកនាំដោយលោករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ Tran Dai
Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបារាំង តាមសេចក្ដីអញ្ជើញ
របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសនេះលោក Bernard Cazeneuve។
ក្រៅពីជំនួបចរចារជាមួយលោក Bernard Cazeneuve លោក Tran Dai Quang បានជួប
សន្ទនាជាមួយប្រធានគណៈកម្មាធិការការពារជាតិ និងបណ្ដាកម្លាំងប្រដាប់អាវុធ
នៃរដ្ឋសភាបារាំងលោកស្រី Patricia Adam និងអគ្គនាយកប៉ូលីសជាតិបារាំងលោក
Jean-Marc Falcone។

វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបតិ្តការក្នុងវិស័យសន្តិសុខនិងបង្ការប្រឆាំងបទល្មើស - ảnh 1
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang (ខាងឆ្វេង)
និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Bernard Cazeneuve (រូបថត៖qdnd.vn)


នៅបណ្ដាជំនួបនេះ ភាគីទាំង២បានឯកភាពលើវិធានការបង្កើនកិច្ចសហប្រតិបតិ្ត
ការក្នុងការប្រយុទ្ធប្រឆាំងប្រភេទបទល្មើសជាច្រើនដូចជា បទល្មើសមានការចាត់
តាំង បទល្មើសឆ្លងដែន បទល្មើសធ្វើភេរវកម្ម បទល្មើសគ្រឿងញៀនជាដើម។ភាគី
ទាង២ ក៏បានព្រមព្រៀងថា នឹងស្រាវជ្រាវការបើកទូលាយកិច្ចសហប្រតិបតិ្តការក្នុង
បណ្ដាវិស័យដែលប្រទេសទាំង២មានតម្រូវការនិងសក្ដានុភាពព្រមទាំងបង្កើនការ
ផ្លាស់ប្ដូរព័ត៏មាន ចែករំលែកបទពិសោធន៍សំដៅធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅ
ប្រទេសនិមួយៗ រួមចំណែករក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់និង
លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ