វៀតណាមប្រឆាំងជំទាស់ការដែលចិនសាងសង់ខុសច្បាប់ជុំវិញកោះថ្ម Gac Ma ចំណុះប្រជុំកោះ Truong Sa

វៀតណាមប្រឆាំងជំទាស់ការដែលចិនសាងសង់ខុសច្បាប់ជុំវិញកោះថ្ម Gac Ma ចំណុះប្រជុំកោះ Truong Sa - ảnh 1
ចិនកំពុងអនុវត្តន៍រាល់អំពើដោយខុសច្បាប់លើប្រជុំកោះ Truong Sa
(រូបថតៈ vnexpress)


(VOVworld)-នាថ្ងៃទី១៦មិថុនា ក្នុងការឆ្លើយសំភាសរបស់អ្នកយកព័ត៌មានស្នើផ្តល់ ព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ ចិនបានដំណើ
ការពូនជ្រុំ បើកទូលាយ និងសាងសង់សំណង់ដ៏រឹងមាំមួយចំនួនជុំវិញបណ្តាកោះថ្ម
ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម លោក Le Hai Binh អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមមានមូលដ្ឋានកត្តិយុតគ្រប់គ្រាន់
និង ភស្តុតាងប្រវត្តិសាស្រ្តដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំ
កោះ Truong Sa។ នាពេលកន្លងទៅ នៅប្រជុំកោះ Truong Sa ចិនបានដំណើការ
សកម្មភាព បើកទូលាយការសាងសង់សំណង់ខុសច្បាប់ជុំវិញតំបន់ឆ្នេរថ្ម Gac Ma ក៏ដូចជានៅលើទីតាំងកោះផ្សេងៗទៀត ដែលចិនបានប្រើអំពើហឹង្សាទន្ទ្រានកាន់
កាប់ខុសច្បាប់តាំងពី ខែមិនាឆ្នាំ១៩៨៨មក។ វៀតណាមប្រឆាំងជំទាស់ និងសំណូម
ពរឲ្យចិនបញ្ឈប់រាល់ អំពើពោលខាងលើ ក៏ដូចជារាល់សកម្មភាពផ្សេងទៀតនៅ
លើសមុទ្រខាងកើតភ្លាម មួយរំពេច។

        ទាក់ទិនដល់ដំណើទស្សនកិច្ចនៅវៀតណាមរបស់មន្ត្រីជាន់ខ្ពស់ចិន លោក
Yang Jiechi នាពេលខាងមុខ លោក Le Hai Binh ឲ្យដឹងថា នេះជាជំនួបសន្ទនា
រវាងប្រធាន គណៈកម្មាធិការបញ្ជាណែនាំសហប្រតិបត្តិការទ្វេភាគីនៃប្រទេស
ទាំងពីរវៀតណាមនិង ចិន។ លោក​Le Hai Binh សង្កត់ធ្ងន់ថា ជំនួបនេះពិតប្រាកដ
ជាកាណាល់សន្ទនា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ភាពតានតឹងនាសព្វថ្ងៃ
នៅសមុទ្រខាងកើត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ