វៀតណាមប្រឆាំងជំទាស់ការដែលស្ថានីយ៍ខួងប្រេង Haiyang Shiyou ៩៨១ របស់ចិន ទៅកាន់តំបន់ជំលោះ

វៀតណាមប្រឆាំងជំទាស់ការដែលស្ថានីយ៍ខួងប្រេង Haiyang Shiyou ៩៨១ របស់ចិន ទៅកាន់តំបន់ជំលោះ - ảnh 1
ស្ថានីយ៍ខួងប្រេង Haiyang Shiyou ៩៨១ (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៧ មេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្ម
របស់វៀតណាមចំពោះការដែលស្ថានីយ៍ខួងប្រេង Haiyang Shiyou ៩៨១​ របស់ចិន
ចូលទៅតំបន់ខាងក្រៅច្រកឈូងសមុទ្រ Bac Bo​ កាលពីយប់ថ្ងៃទី៣ មេសា ដើម្បី
ធ្វើសកម្មភាពនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh
បានលើកច្បាស់ថា នេះជាតំបន់នៅខាងក្រៅច្រកឈូងសមុទ្រ Bac Bo ដែលវៀត
ណាមនិងចិនកំពុងចរចារកំណត់ព្រំដែន។ហេតុនេះហើយ វៀតណាមប្រឆាំង
ជំទាស់និងសំណូមពរឲ្យចិនលុបចោលផែនការខួងអណ្ដូងនិងដកស្ថានីយ៍ខួង
ប្រេង Haiyang Shiyou ៩៨១ ចេញផុតពីតំបន់នេះ ហើយមិនមានបន្ថែមអំពើដោយ
ឯកតោភាគីដែលបណ្ដាលឲ្យស្ថានភាពស្មុគស្មាញថែមទៀត ព្រមទាំងមានការរួម
វិភាគទានជាក់ស្ដែងចំពោះសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។វៀតណាម
រក្សគ្រប់សិទ្ធិនិងផលប្រយោជន៍ ខាងគត្តិយុត្តិរបស់ខ្លួនចំពោះតំបន់ពោលខាងលើ
ដោយសន្តិវិធីដែលត្រូវបានច្បាប់អន្តរជាតិអនុញ្ញាតដើម្បីការពារសិទ្ធិនិងផល
ប្រយោជន៍ទាំងនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ