វៀតណាមប្រឆាំងជំទាស់នឹងសកម្មភាពដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - ពាក់ព័ន្ធដល់ការដែលប្រទេសចិនបានដាក់ពង្រាយយន្តហោះចម្បាំងទៅកាន់កោះ Phu Lam ដែលស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀត ណាម កាលពីដើមខែសីហានេះ លោកស្រី Le Thi Thu Hang បានអះអាង ថា នេះគឺជាទង្វើរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី២០ សីហា នៅសន្និសីទសារព័ត៌មានជាប្រចាំសប្ហាហ៍ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសម្ដែងនូវការប្រឆាំងជំទាស់នឹងសកម្មភាពដោយ ខុសច្បាប់នាពេលថ្មីៗនេះរបស់ចិននៅតំបន់ប្រជុំកោះ Truong Sa និង Hoang Sa របស់វៀតណាម ព្រមទាំងអំពាវនាវឲ្យភាគីនានាមានទំនួលខុស ត្រូវក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតផងដែរ។
ពាក់ព័ន្ធដល់ការដែលប្រទេសចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកទៅកាន់កោះ Phu Lam ដែលស្ថិតនៅក្នុងប្រជុំកោះ Hoang Sa របស់វៀត ណាម កាលពីដើមខែសីហានេះ លោកស្រី Le Thi Thu Hang បានអះអាងថា នេះគឺជាទង្វើរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម។
“ដូចដែលបានអះអាងជាច្រើនលើកច្រើនសារហើយ ប្រជុំកោះ Hoang Sa និង Truong Sa គឺជាចំណែកដែលមិនអាចកាត់ផ្ដាច់ចេញពីដែនដីវៀត ណាមបានឡើយ។ វៀតណាមមានមូលដ្ឋាន គតិយុត្តនិងភស្តុតាងប្រវត្តិ សាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពដ៏ស្របនឹងច្បាប់អន្តរ ជាតិរបស់ខ្លួនទៅលើប្រជុំកោះទាំងពីរនេះ។ ការដែលភាគីផ្សេងៗដាក់ ពង្រាយសព្វាវុធជាច្រើនប្រភេទនិងយន្តហោះចម្បាំងទៅកាន់ប្រជុំកោះ Hoang Sa មិនត្រឹមតែរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម ប៉ុណ្ណោះទេ ថែមទាំងបង្កឡើងភាពស្មុគស្មាញនៅសមុទ្រខាងកើតទៀតផង។ យើងខ្ញុំអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាត្រូវមានការរួមចំណែកដោយ ទំនួលខុសត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខនៅសមុទ្រខាងកើត”។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។
យោងតាមអ្នកនាំពាក្យ Le Thi Thu Hang បានអះអាងថា សកម្មភាព ទាំងអស់របស់ភាគីនានាត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ អធិប តេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់ប្រទេសពាក់ព័ន្ធនានា នៅតំបន់សមុទ្រដែលត្រូវបានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕