វៀតណាមប្រឆាំងជំទាស់អំពើខុសឆ្គងរបស់ភាគីចិន
(VOV WORLD) /  
|
លោក Luong Thanh Nghi អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
(រូបថតInternet) |
Vovworld- ថ្ងៃ ទី១៧ កក្កដា ឆ្លើយសំណួររបស់អ្នកយកពត៌មានស្តីពីការដែល
នាវារបស់ចិនបានដេញតាមនាវានេសាទ QNg ៩៦៧៨៧និង QNg៩០១៥៣
នៅក្នុងប្រជុំកោះ Hoang Sa របស់វៀតណាមនាពេលថ្មីៗនេះអ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាមលោក Luong Thanh Nghi បានលើកច្បាស់
ថា៖អំពើពោលខាងលើបានរំលោភលើអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Sa របស់វៀតណាមសិទ្ឋិអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតដើរផ្ទុយទៅនឹងស្មរតីប្រតិបត្តិមនុស្សធម៌ចំពោះអ្នកនេសាទ។ដំណាងក្រសួង
ការបរទេសវៀតណាមបានជួបជាមួយដំណាងស្ថានទូតចិនប្រចាំនៅរដ្ឋធានី
ហាណូយ ដើម្បីជូនកំណត់ទូតប្រឆាំងជំទាស់សកម្មភាពពោលខាងលើរបស់ចិន
និងស្នើឲ្យភាគីចិនពិនិត្យមើលយ៉ាងម៉តចត់ ដោះស្រាយអំពើខុសឆ្គងពោលខាង
លើ សង់ការខូចខាតអោយអ្នកនេសាទត្រីវៀតណាមអោយសមស្រប និងមិនទុក
អោយសកម្មភាពនេះកើតមានឡើងជាថ្មីម្តងទៀត៕
-VOV WORLD