វៀតណាមប្រឆាំងតៃវ៉ាន់(ចិន)អនុវត្តសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជំវិញកោះ Ba Binh
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_នាថ្ងៃទី៣០មិនាឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលតៃវ៉ាន់ (ចិន) អនុវត្តសមយុទ្ធបាញ់គ្រាប់ពិត នៅតំ
បន់សមុទ្រជំវិញកោះ Ba Binh ប្រជុំកោះ Truong Sa របស់វៀតណាមអ្នកនាំពាក្យក្រ
សួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា៖
“ វៀតណាមមានគ្រប់ភាស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិ្តយុត្តិអធិបតេយ្យ
ភាពចំពោះប្រជុំកោះ Hoang Sa និងTruong Sa។ការដែល តៃវ៉ាន់(ចិន) អនុវត្តការសម
យុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រជំវិញកោះ Ba Binh ប្រជុំកោះ Truong Sa របស់
វៀតណាម ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាព សន្តិភាព ស្ថិរ
ភាព និងសុវត្ថិភាពនាវាចរណ៍ បង្កើនភាពតានតឹងនិងធ្វើអោយស្មុគ្រស្មាញថែម
ទៀតស្ថានភាពនៅសមុទ្រខាងកើត៕ ”