វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការរាល់សកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនៅ Hoang Sa និង Truong Sa
(VOVWORLD) - អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet បានឲ្យដឹងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក៏ដូចជាមូលដ្ឋានច្បាប់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងសិទ្ធិយុត្តាធិការចំពោះតំបន់សមុទ្រ ដែលបានកំណត់ ដោយអនុលោមតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet (រូបថត៖ VOV) |
នារសៀលថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចំពោះការដែល នាថ្ងៃទី ១៥ ខែឧសភា អាជ្ញាធរមានសមត្ថកិច្ច ចិនបានចេញបទប្បញ្ញត្តិ ក្នុងនោះអនុញ្ញាតឱ្យកម្លាំងប៉ូលីសសមុទ្ររបស់ប្រទេសនេះ ដាក់ពិន័យការឃុំខ្លួនរហូតដល់ ៣០ ថ្ងៃ លើជនបរទេសដែលរំលោភបំពាន ឬមានទង្វើគាំទ្រការរំលោភបំពានលើដែនទឹក/តំបន់សមុទ្រដែលចិនប្រកាសអធិបតេយ្យភាពដោយគ្មានការកាត់ក្តី អ្នកនាំពាក្យរងក្រសួងការបរទេសលោក Doan Khac Viet បានឲ្យដឹងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក៏ដូចជាមូលដ្ឋានច្បាប់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះទាំងពីរគឺ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការចំពោះតំបន់សមុទ្រដែលបានកំណត់ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមតែងតែប្តេជ្ញាចិត្ត និងតស៊ូក្នុងការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមនៅក្នុងតំបន់សមុទ្រ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងច្បាប់របស់ វៀតណាម”។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចំពោះការដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនកាលពីថ្ងៃទី ២២ ឧសភាឲ្យដឹងថា ថ្មីៗនេះ ប្រទេសនេះបានបញ្ជូនកប៉ាល់មន្ទីរពេទ្យកងទ័ពជើងទឹកទៅកាន់កោះអង្គភាពមួយចំនួនចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម ដើម្បីពិនិត្យសុខភាព និងព្យាបាលឲ្យទាហានដែលឈរជើងដោយខុសច្បាប់នោះ អ្នកនាំពាក្យរងក្រសួងការបរទេសបានបញ្ជាក់ថា វៀតណាមប្រឆាំងយ៉ាងដាច់អហង្ការលើរាល់សកម្មភាពពាក់ព័ន្ធដែលរំលោភបំពានអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa៕