វៀតណាមប្រើប្រាស់កម្មវិធី “ម៉ាស់អេឡិចត្រូនិក” Bluezone ដើម្បីរកឃើញ ករណីសង្ស័យឆ្លង SARS-CoV-2 ឲ្យបានឆាប់បំផុត

(VOVWORLD) - នេះជាកម្មវិធីដើម្បីស្វែងរកការប៉ះពាល់ ប្រាស្រ័យ ព្រមទាំងវាអាចព្រមានក្នុងករណីអ្នកប្រើប្រាស់នៅជិតនឹងអ្នកឆ្លង Covid-19 ផងដែរ។

 ក្រោយពីរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍នៅទីក្រុង Da Nang រួចមក ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានស្នើឲ្យប្រជាជន ទីក្រុងដំឡើងកម្មវិធី Bluezone។ នេះជាកម្មវិធីដើម្បីស្វែងរកការប៉ះពាល់ ប្រាស្រ័យ ព្រមទាំងវាអាចព្រមានក្នុងករណីអ្នកប្រើប្រាស់នៅជិតនឹងអ្នកឆ្លង Covid-19 ផងដែរ។ លោក Nguyen Huy Dung ប្រធាននាយកដ្ឋានកុំព្យូទ័រ នៃក្រសួងព័ត៌មាននិងទូរគមនា គមន៍បានឲ្យដឹងថា៖

“យោងតាមបទពិសោធន៍នៃប្រទេសដទៃ ប្រសិនបើចំនួនអ្នកដំឡើង កម្មវិធីស្រូបយក៦០%នៃចំនួនមនុស្សពេញវ័យសរុប គឺនាំមកនូវប្រសិទ្ធភាព ខ្ពស់បំផុត។ នៅវៀតណាម ប្រសិនបើចំនួនអ្នកប្រើប្រាស់មានប្រមាណ ៣០លាននាក់យើងអាចរកឃើញករណីប៉ះពាល់ប្រាស្រ័យជាមួយអ្នកជម្ងឺយ៉ាងឆាប់បំផុត”។

ទូរស័ព្ទឆ្លាតវៃដោយមានកម្មវិធី Bluezone អាចកត់ត្រាការប៉ះពាល់ ប្រាស្រ័យរវាងអ្នកប្រើប្រាស់ជាមួយគ្នា។ ប្រសិនបើកើតមាន F0 ដែល ស្ថាប័នសុខាភិបាលដាក់បញ្ចូលក្នុងប្រព័ន្ធនោះ គឺព័ត៌មាននឹងត្រូវបានផ្ញើរ ដល់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ Bluezone ទាំងអស់។ នាពេលនោះស្ថាប័ន សុខាភិបាលនឹងមានទិន្នន័យរបស់ F1 ហើយនឹងរកឃើញ F2 F3 យ៉ាងឆាប់ រហ័សនិងត្រឹមត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ