វៀតណាម-ប៉ូឡូញបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ

វៀតណាម-ប៉ូឡូញបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
តំណាងអង្គភាពអាជីវកម្មរបស់វៀតណាមនិងប៉ូឡូញផ្លាស់ប្ដូរមតិនៅក្នុងសិក្ខាសាលា (រូបថត៖TTXVN)

(VOVworld) - អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចប៉ូឡូញលោកស្រី Grazyna Henclewska ក្នុង
ដំណើរទស្សនកិច្ចនៅវៀតណាម បានសំដែងក្ដីសង្ឃឹមថា នឹងបន្តជំរុញខ្លាំងកិច្ចសហ
ប្រតិបតិ្តការជាមួយវៀតណាមក្នុងបណ្ដាវិស័យដូចជារ៉ែ ម្ហូបអាហារ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាខ្ពស់និងជាតិគីមី។នាថ្ងៃទី១៤ មេសា នៅរដ្ឋធានីហាណូយរបស់វៀត
ណាម ក្រសួងសេដ្ឋកិច្ចប៉ូឡូញបានសហការជាមួយស្ថានទូតប៉ូឡូញប្រចាំនៅវៀត
ណាមរៀបចំសិក្ខាសាលាស្ដីពីឱកាសសហប្រតិបតិ្តការវិនិយោគសំរាប់អង្គភាអាជី
វកម្ម។ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាមលោកស្រី Barbara Szymanowska
បានឲ្យដឹងថា នាប៉ុន្មានឆ្នាំកន្លងទៅ​ វៀតណាមនិងប៉ូឡូញបានសហប្រតិបតិ្តការ យ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច។នាពេលខាងមុខរដ្ឋាភិបាលនៃប្រទេសទាំង២នឹង បង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីលាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្ត
ការ ក្នុងវិស័យនានាដែលភាគីទាំង២មានសក្ដានុភាព ដោះស្រាយរាល់ការលំបាក រួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ