វៀតណាមផ្តល់អាទិភាពការពារនិងជំរុញសិទ្ធិនៃជនពិការ


វៀតណាមផ្តល់អាទិភាពការពារនិងជំរុញសិទ្ធិនៃជនពិការ - ảnh 1
វៀតណាមផ្តល់អាទិភាពការពារនិងជំរុញសិទ្ធិនៃជនពិការ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មិថុនា នៅទីក្រុង New York អាមេរិក បានប្រព្រឹត្ត
ទៅសន្និសីទ លើកទី ៩ ភាគីនានាចូលរួមអនុសញ្ញាអំពីសិទ្ធិរបស់ជនពិការ (CRPD)
 ដោយប្រធានបទ «អនុវត្តរបៀបវារៈឆ្នាំ ២០៣០ សំរាប់ជនពិការ៖ មិនបន្សលទុក
មកអ្នកណានៅខាងក្រោយ»។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានគណ
ប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប. បានចូលរួមសន្និសីទលើកនេះ ហើយសង្កត់
ធ្ងន់ថា៖ របៀបវារៈឆ្នាំ ២០៣០ របស់ អ.ស.ប. និងបណ្ដាគោលដៅអភិវឌ្ឍន៍និរន្ត
ភាពត្រូវបានកសាងសន្ទស្សន៍ទូរលេខស្ថិតិអំពីជនពិការ ដើម្បីជួយឧបត្ថម្ភការ
កសាងគោលនយោបាយអភិវឌ្ឍន៍ទាក់ទិននានាក៏ដូចជាវាយតំលៃការ ចូលរួម
និងការរួមវិភាគទានរបស់ជនពិការផងដែរ។ ក្រៅពីនោះ លោកស្រី ឯកអគ្គរដ្ឋ
ទូត Nguyen Phuong Nga បានឲ្យដឹងថា៖ វៀតណាមានជនពិការចំនួន ២,៧
លាននាក់។ កិច្ច ការពារនិងជំរុញសិទ្ធិរបស់ជនពិការគឺជាអាទិភាពខ្ពស់ដែល
ត្រូវបានលើកច្បាស់ក្នុងច្បាប់និង គោលនយោបាយរបស់រដ្ឋវៀតណាម ក្នុងនោះ
 បញ្ហាជនពិការត្រូវបានគួបផ្សំក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍និរន្តរភាព។ វៀតណាម
បាននិងកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តជួយឧបត្ថ ម្ភជនពិការលើ
វិស័យថែទាំសុខភាពអប់រំសម្របសម្រួល ទាក់ទងសេវ៉ាកម្មសាធារណៈ ជាដើម។
រដ្ឋាភិបាលវៀតណាមជានិច្ចកាលលើកទឹកចិត្តនិងជំរុញការចូលរួមរបស់ភាគី
នានា ក្នុងការជួយឧបត្ថម្ភជនពិការ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ