វៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ថាមពលស្អាត

វៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ថាមពលស្អាត - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញទទួលជួបលោកស្រី Lisa Davis សមាជិកជាន់ខ្ពស់នៃគណៈប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Siemens

(VOVworld)- វៀតណាមផ្តល់អាទិភាពអភិវឌ្ឍន៍ថាមពលស្អាត។ ឧបនាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងដូច្នេះនៅក្នុង ជំនួបជាមួយ
លោកស្រី Lisa Davis សមាជិកជាន់ខ្ពស់នៃគណៈប្រតិបត្តិសម្ព័ន្ធ ក្រុមហ៊ុន Siemens
នារសៀលថ្ងៃទី២០កក្កដា។ លោក Trinh Dinh Dung បានឲ្យ ដឹងថា ដើម្បីអនុវត្តគោល
ដៅកំណើនប្រកបដោយនិរន្តរភាពនោះ វៀតណាមត្រូវ មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ
សមស្រប។​តាមលោកឧបនាយករដ្ឋមន្ត្រីថា ការ ប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាម
ពល សុវត្ថិភាពនិងស្និតស្នាលជាមួយបរិ ស្ថានជាអាទិភាពចម្បងរបស់រដ្ឋាភិបាលវៀត
ណាមនាពេលខាងមុខ ជាពិសេស គឺលើវិស័យថាមពល។​លោកជឿជាក់ថា ឱកាស
សម្រាប់សម្ព័ន្ធក្រុមហ៊ុនឧស្សាហ កម្មជួរមុខដូចជា Siemens បើកទូលាយកិច្ចសហ
ប្រតិបត្តិការនិវិនិយោគនៅវៀត ណាមគឺធំធេងណាស់ ព្រមទាំងគាំទ្រការដែលសម្ព័ន្ធ
ក្រុមហ៊ុន Siemens បញ្ចូន បច្ចេកវិទ្យាជឿនលឿនមកអនុវត្តសំដៅអភិវឌ្ឍន៍ប្រភពថាម
ពលស្អាតនិងថាម ពលកកើតឡើងវិញនៅវៀតណាមដែរ។

        រីឯខ្លួនវិញ លោកស្រី Lisa Davis បានសន្យាថា នឹងជួយវៀតណាមច្រើន ថែមទៀតក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណ ភាពខ្ពស់និងប្រើប្រាស់បច្ចេកវិទ្យាមានសុវត្ថិភាពបំផុតនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ