វៀតណាមផ្ទេរតួនាទីប្រធានអាស៊ាន Bern ទៅហ្វីលីពីន

(VOVWORLD) - ទាក់ទងនឹងអនុសាសន៍របស់វៀតណាម ទាក់ទងសកម្មភាពរបស់ ACB ក្រុមឯកអគ្គរដ្ឋទូត ACB បានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការទូទៅរបស់ ACB ក្នុងអាណត្តិបន្តបន្ទាប់។
វៀតណាមផ្ទេរតួនាទីប្រធានអាស៊ាន Bern ទៅហ្វីលីពីន - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅស្វីសធ្វើជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាន Bern (រូបថត៖ TTXVN)

ក្នុងតួនាទីជាប្រធានគណៈកម្មាធិ ការអាស៊ាន Bern (ACB) ស្ថានទូត វៀតណាមប្រចាំនៅស្វីសទើបបាន បើកកិច្ចប្រជុំលើកទី ៥ របស់ ACB ក្នុងឆ្នាំ ២០២០ ដោយបូកសរុបពីអាណត្តិប្រធាន ACB របស់វៀត ណាមនិងផ្ទេរតួនាទីប្រធានគណៈ កម្មាធិការ ACB ជូនស្ថានទូតហ្វីលីពីន។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត ACB បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកប ដោយភាពច្នៃប្រឌិតរបស់វៀតណាមក្នុងការរៀបចំសកម្មភាពជាច្រើនទាំងផ្ទាល់និងតាមប្រព័ន្ធវីដេអូរ។ បណ្តាឯកអគ្គរដ្ឋទូត ACB មានបំណងថា ស្ថានទូតវៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្វីលីពីន ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់គំនិតផ្តួចផ្តើមនិងសកម្មភាពរួមគ្នារបស់ ACB ក្នុងពេលខាងមុខនេះ។

ទាក់ទងនឹងអនុសាសន៍របស់វៀតណាម ទាក់ទងសកម្មភាពរបស់ ACB ក្រុមឯកអគ្គរដ្ឋទូត ACB បានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តផែនការទូទៅរបស់ ACB ក្នុងអាណត្តិបន្តបន្ទាប់ ដោយផ្តោតសំខាន់លើ សកម្មភាពដើម្បីលើកកម្ពស់រូបភាពរបស់អាស៊ាននៅស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ