វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅបុណ្យរបស់ Luymanite

វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅបុណ្យរបស់ Luymanite - ảnh 1
វៀតណាមផ្សព្វផ្សាយទេសចរណ៍នៅបុណ្យរបស់ Luymanite

 (VOV)_ក្នុងក្របខ័ណ្ឌបុណ្យរបស់ Luymanite លើគទី៨៤ នៅសួនឧទ្យាន La
Courneuve ជាយទីក្រុង​បារីស (បារាំង) នាថ្ងៃទី១១ កញ្ញា លេខាធិការជាតិ​គណៈ បក្សកម្មុយនីស្តបារាំង​ Pierre Laurent បានទទួលជួបសន្ទនា អនុរដ្ឋមន្ត្រីក្រសួង
វប្បធម៌​ កីឡានិង​ទេសចរណ៍វៀតណាម លោក Le Khanh Hai ដែលកំពុងបំពេញ​ទស្សនកិច្ចនៅបារាំង។

          នៅក្នុងជំនួបសន្ទនានេះ លោក Pierre Laurent បានរំលឹកឡើងវិញនូវ​ទំនាក់ទំ នងរវាងបក្សទាំងពីរ ក្នុងរយៈពេលប៉ុន្មានទស្សវត្ស៍កន្លងទៅ សម្ដែងនូវក្តីសប្បាយរីក
រាយចំពោះការដែល​វៀតណាមបានចូលរូមកម្មវិធី៖​បរិយាកាសអង្គភាពអាជីវកម្ម
ក្នុងក្របខ័ណ្ឌ​បុណ្យរបស់ Luymanite  ឆ្នាំនេះ។ ​ទន្ទឹមនឹងនោះ លោក Pierre Laurent
 ក៏បាន លើកច្បាស់ថា៖ ​ជោគជ័យ​នៃឆ្នាំវៀតណាមនៅបារាំង ២០១៤  បានបញ្ជាក់
ថា៖  ភាគីទាំងពីរមាន​សក្ដានុភាពជាច្រើន ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ ក្នុងពេលអនាគត។

          រីឯខ្លួនវិញ  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម 
លោក  Le Khanh Hai បានអះអាងថា៖ វៀតណាមជានិច្ចកាលចាត់​ទុក​បារាំងជាទីផ្សារស្នូលមួយ អំពីទេសចរណ៍ ទំនាក់ទំនងរវាងវៀតណាមនិង​បារាំងក្នុងវិស័យទេសចរណ៍បានអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងរយៈពេលកន្លងទៅ 
និងមានសក្ដានុភាពជាច្រើនដើម្បីបន្តអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ