វៀតណាមផ្សព្វផ្សាយសារដ៏ខ្លាំងខ្លា និងវិជ្ជមាននៅសន្និសីទអនាគតអាស៊ី
(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu (រូបថត (ឯកសារ)៖ VNA) |
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu តាមរយៈការរៀបចំចំនួន ២៨ លើកមក សន្និសីទអនាគតអាស៊ីដែលដឹកនាំដោយក្រុមហ៊ុន Nikkei Corporation (ជប៉ុន) បានអះអាងនូវតួនាទីរបស់ខ្លួនជាកាណាល់សន្ទនាប្រចាំដ៏សំខាន់ និងមានកិត្យានុភាពដើម្បីចែករំលែក និងដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ ទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មជ្ឈដ្ឋានជំនាញការ ប្រព័ន្ធផ្សព្វផ្សាយ និងសាជីវកម្មធំៗជាច្រើននៅអាស៊ី។
វៀតណាមបានចាប់ផ្តើមចូលរួមសន្និសីទអនាគតអាស៊ីលើកទី ១៥ ក្នុងឆ្នាំ ២០០៩ ហើយបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមព្រឹត្តិការណ៍នេះតាំងពីពេលនោះមក។ ការចូលរួមយ៉ាងសកម្ម និងការរួមវិភាគទានជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចំពោះជោគជ័យ នៃសន្និសីទក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ទទួលបានការវាយតម្លៃខ្ពស់របស់គណៈ កម្មាធិការរៀបចំ គណៈប្រតិភូ និងភាគីជប៉ុន។ ការចូលរួមវេទិកាសំខាន់ៗដូចជាសន្និសីទអនាគតអាស៊ី មិនត្រឹមតែអនុញ្ញាតឱ្យវៀតណាមចាប់យកនិន្នាការថ្មី ការផ្លាស់ប្តូរ និងទិសដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសចែករំលែកការគិតគូរអភិវឌ្ឍន៍យ៉ាងទូលំទូលាយ អភិបាលកិច្ច និងការចូលរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងពិភព លោក។
ក្នុងសន្និសីទអនាគតអាស៊ីឆ្នាំនេះ (២៣-២៤ ឧសភា) លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai អញ្ជើញថ្លែងសុន្ទរកថាផ្ទាល់ បន្តផ្សព្វផ្សាយសារដ៏ខ្លាំងក្លាអំពីរូបភាពវៀតណាមជាដៃគូគួរឱ្យទុកចិត្ត សមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តំបន់ និងសហគមន៍អន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ បញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការធានាបរិយាកាសវិនិយោគ និងធុរកិច្ចអំណោយផលសម្រាប់សហគមន៍ធុរកិច្ច បន្តជាគោលដៅសុវត្ថិភាពសម្រាប់សាជីវកម្មក្នុងបរិបទពិភពលោកអស្ថេរភាព ដូចជាប្រធានបទនៃសន្និសីទឆ្នាំនេះ៕