វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា អាស៊ានគឺជាអាទិភាពយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ទៅលើប្រធានបទរបស់អាស៊ាន ក្នុងឆ្នាំ ២០២០ គឺ៖ “ភាពស្អិតរមួត និងការឆ្លើយតប”។

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ Quang Vinh / កាសែតពិភពលោកនិងវៀតណាម) 

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥០ នៅទីក្រុង  Davos នៃប្រទេសស្វីស នោះ នារសៀលថ្ងៃទី ២១ ខែមករា នៅក្នុងកិច្ចប្រជុំពេញអង្គស្ដីពី “យថាទស្សជា យុទ្ធសាស្ត្រអាស៊ាន” ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានលើកឡើងយ៉ាងច្បាស់អំពីប្រធានបទ និង របៀបវារៈនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ២០២០។

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា អាស៊ានគឺជាអាទិភាពយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ទៅលើប្រធានបទរបស់អាស៊ាន ក្នុងឆ្នាំ ២០២០ គឺ៖ “ភាពស្អិតរមួត និងការឆ្លើយតប” ឆ្លើយតបនឹងតម្រូវការ ការយកចិត្តទុកដាក់រួមរបស់បណ្ដាប្រទេសអាស៊ាន ស្ដីពីការកសាងសហគមន៍ដ៏រឹងមាំ ក្នុងបរិបទ ដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស៊ីជម្រៅ។

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ក៏បានអះអាងថាក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ នោះ វៀតណាមនឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ សំដៅរួមចំណែកជាវិជ្ជមានទៅក្នុងសុខសន្តិភាព សន្តិសុខនៅតំបន់ និងអន្តរជាតិ ក៏ដូចជាជំរុញការអនុវត្តរាល់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ។ ទន្ទឹមនឹងនេះ ខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់តួនាទីនិងសំលេងរបស់អាស៊ាន ក្នុងវេទិកាពហុភាគីដ៏សំខាន់ៗដទៃទៀត ដើម្បីចូលរួមលើកកម្ពស់ពហុភាគីនិយម កិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងបញ្ហាតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ