វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.បកូរ៉េដំណើរការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចចំងាយឆ្ងាយ

វៀតណាមព្រួយបារម្ភចំពោះការដែលស.ប.បកូរ៉េដំណើរការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចចំងាយឆ្ងាយ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

(VOVworld) - ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម
ចំពោះការដែលនាថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៦ ស.ប.បកូរ៉េបានដំណើរការបាញ់បង្ហោះ
 ដែលប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចមីស៊ីលចំងាយឆ្ងាយ នាថ្ងៃទី៩ កុម្ភៈ អ្នកនាំពាក្យ
ក្រសួងការ បរទេសវៀតណាមលោក Le Hai Binh បានលើកច្បាស់ថា វៀតណាម
ព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការដែលស.ប.បកូរ៉េមិនអើពើដល់ការប្រឆាំងជំទាស់
របស់សហគម អន្តរជាតិ បានដំណើរការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យា
កាំជ្រួចមីស៊ីលចំងាយឆ្ងាយនា ថ្ងៃទី៧​ កុម្ភៈឆ្នាំ២០១៦កន្លងទៅ ដែលរំលោភបំពាន
ទៅលើសេចក្ដីសំរេចចិត្តទាក់ ទិននានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយ
ធ្វើឲ្យភាពតានតឹងនៅតំបន់ កើនឡើង។ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀត
ណាមគឺគាំទ្រការខំប្រឹងប្រែង ទាំងឡាយសំដៅរក្សាសន្តិភាព ស្ថិរភាពនិងវឌ្ឍន
ភាពនៅឧបទ្វីបកូរ៉េ ក៏ដូចជានៅ តំបន់និងលើពិភពលោក គាំទ្រការដោះស្រាយ
ជំលោះតាមរយៈការសន្ទនា ព្រម ទាំងអះអាងថា សេចក្ដីសំរេចចិត្តទាក់ទិន
នានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រូវការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ