វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
វៀតណាមម្ចាស់ការរួមជាមួយសហគមន៍អន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (VOV)

        Vovworld-ឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីកម្មវិធី​ទប់
ទល់​នឹងបំរ៉ែបំរួលអាកាសធាតុបាននិងកំពុងអាទិភាពអនុវត្តក្នុងឆ្នាំ២០១៥ រដ្ឋមន្ត្រី
ក្រសួង​ធនធាននិងបរិស្ថានវៀតណាមលោក Nguyen Minh Quang បានឲ្យដឹងថា
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០រង​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរបំផុត
នៃបំរ៉ែបំរួលអាកាសធាតុ។ ជាពិសេសវាលទំនាបទន្លេ Cuu Long ជាកន្លែងដើរតួនាទី
​សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត​ណាម​ជាវាលទំនាបមួយក្នុងចំណោម
វាលទំនាបចំនួន៣លើពិភពលោករងឥទ្ធិពលដ៏ធំធេងនៃការប្រែប្រួលអាកាសធាតុ។
តាម​រដ្ឋមន្ត្រី Nguyen Minh Quang ថា គោលនយោបាយច្បាប់របស់វៀតណាម ស្ដីពី
បំរ៉ែ​បំរួល​អាកាសធាតុត្រូវ​បាន​កសាង​និងសុក្រិដ្ឋដោយព្រមៗគ្នា ក្នុងនោះតួនាទី
​សហគមន៍​ជាខ្លឹមសារ​សំខាន់។ ហេតុនេះហើយនាពេលខាងមុខនឹងធ្វើល្អការងារ​
ឃោសនា​លើក​កំពស់​​តួនាទីសហគមន៍ផ្គត់ផ្គងសំរាប់សហគមន៍រាល់ចំណេះដឹង
ដើម្បី​គេ​ទប់ទល់​នឹងបំរ៉ែបំរួលអាកាសដោយខ្លួនឯង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ