វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី
(VOVWORLD) - យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។
ប្រធានតំណាងអង្គការ UNESCO ប្រចាំប្រទេសវៀតណាម លោក Christian Manhart (រូបថត៖ Thong Nhat-TTXVN) |
ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម លោក Christian Manhart នាពេលថ្មីៗនេះ បានកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី ដោយអះអាងថា អង្គការយូណេស្កូនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមសម្រាប់ការអភិវឌ្ឍរបស់ប្រទេស។
យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។ បច្ចុប្បន្ន វៀតណាមមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៨ និងបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៤ ដែលបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ប្រទេស។ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបី និងអរូបី ដូចជាការរៀបចំពិធីបុណ្យអាវផាយ នៅរមណីដ្ឋាន Yen Tu ក្នុងខែមេសា ឆ្នាំ២០២២។
លោក Manhart បានមានប្រសាសន៍ថា អត្ថប្រយោជន៍មួយទៀតគឺរដ្ឋាភិបាល វៀតណាមដឹងយ៉ាងច្បាស់អំពីតម្លៃនៃវប្បធម៌ និងបេតិកភណ្ឌ ដែលជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដែលផ្អែកលើវប្បធម៍និងការអភិរក្សតំបន់វប្បធម៌និងធម្មជាតិ។ ប្រធានតំណាងអង្គការ UNESCO បានស្នើថា វៀតណាមអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយការច្នៃប្រឌិត និងនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីប្រពៃណី និងទំនៀមទម្លាប់វប្បធម៌ពិសេសរបស់ខ្លួន៕