វៀតណាមមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១.៣៨១ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១១,៣ លានករណី ក្នុងនោះអ្នកជំងឺជិត ១០លាននាក់ បានជាសះស្បើយ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ចំនួន ១.៣៨១ករណី បន្ថែមទៀត ថយចុះជាង ២០០ ករណីបើធៀបនឹងថ្ងៃទី ៦ ខែសីហា។ ក្នុងថ្ងៃទី៧ ខែសីហា អ្នកជំងឺជិត ៨.៦០០នាក់បានជាសះស្បើយ បន្តមិនមានករណី F0 ស្លាប់នោះឡើយ។ ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១១,៣ លានករណី ក្នុងនោះអ្នកជំងឺជិត ១០លាននាក់ បានជាសះស្បើយ។ ចំនួនអ្នកស្លាប់ស្រូបយក ០,៤% នៃចំនួនករណីឆ្លងសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ