វៀតណាមមានគ្រោះអាសន្នដ៏ធំធេងដោយសាររងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ
VOV-តាមព័ត៌មានរបស់អង្គការនៃអង្គការសហប្រជាជាតិ(UNITED) ប្រចាំនៅវៀតណាម ក្នុងរយៈពេល៣០ឆ្នាំខាងមុខ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣០
លើពិភពលោកមានគ្រោះអាសន្នដ៏ធំធេងដោយឥទ្ធពលនៃការប្រែប្រួលអាកាសធាតុ។ក្នុងខ្លឹមសារយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុរបស់វៀតណាម ប្រសិនបើ
វៀតណាមគ្មានសកម្មភាពទាន់ពេលវេលាដូចជាពង្រឹងទំនប់និងកែលំអរប្រព័ន្ធបញ្ចេញ
ទឹក កំរិតទឹកសមុទ្រឡើងខ្ពស់ប្រមាណ១ម៉ែត្រគិតជាមធ្យមតាមបណ្ដោយម៉ាត់សមុទ្រ
វៀតណាមនឹងបណ្ដាលការលិចលង់យ៉ាងធ្ងន់ធ្ងរប្រមាណជាង១ម៉ឺន៧ពាន់គីឡូម៉ែត្រក្រ
ឡា ស្មើរនឹងជាង៥%នៃទំហំផ្ទៃដីទូទាំងប្រទេស។
ជាពិសេសបានមានខេត្តក្រុង៣៣លើ៦៣រឺដំបន់សេដ្ឋកិច្ច៥លើ៨កំពុងត្រូវគំរាមកំហែងដោយការលិចលង់យ៉ាងធ្ងន់ធ្ងរ។ក្នុងនោះមានខេត្តចំនួន៤គឺ Kien Giang,
Ca Mau, Hau Giang និង Soc Trang ត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះដល់ឆ្នាំ
២០៥០មានលទ្ធភាពនៅវាលទំនាបទន្លេ Cuu Long អាចមានប្រជាជនប្រមាណ១លាននាក់ត្រូវជំលាសដោយសារកត្តាទំជំនន់និងរាំងស្ងួតជាបន្តបន្ទាប់៕