|
លោកឧបនាយករដ្ឋមន្រ្តី Vu Van Ninh ជូនអំណោយអនុស្សាវរីយ៍សំរាប់ឌួច David Terence Puttnam (រូបថត៖Vietnamplus) |
(VOVworld) - រដ្ឋាភិបាលវៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការ
លើច្រើនវិស័យដែលចក្រភពអង់គ្លេសមានឧត្តមភាព។នេះជាការអះអាងរបស់ឧប
នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh នៅជំនួបសន្ទនាជាមួយឌួច David
Terence Puttman បេសកជនពិសេសផ្នែកពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីអង់គ្លេស
នារសៀលថ្ងៃទី៩ កញ្ញា នៅរាជធានីឡុងដ៍របស់អង់គ្លេស។លោក Vu Van Ninh បាន
អះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជី
វកម្មបរទេសនិយាយរួមនិងអង្គភាពអាជីវកម្មអង់គ្លេសនិយាយដោយឡែកមកវិនិ
យោគនៅវៀតណាម។ រីឯខ្លួនវិញ ឌួច David Terence Puttnam បានអះអាងថា ចក្រ
ភពអង់គ្លេសកំពុង ខំប្រឹងប្រែងដើម្បីក្នុងរយៈពេល២ឆ្នាំខាងមុខ ប្រទេសនេះនឹង
ស្ថិតនៅក្នុងតូប១០ ប្រទេសនិងតំបន់ដែនដីវិនិយោគនៅវៀតណាម។
ចក្រភពអង់គ្លេសជាទីមកដល់ដំបូងក្នុងដំណើរទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប
របស់ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៨កញ្ញា៕