វៀតណាមមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍ក្នុងការកសាងនគរទំនើប

វៀតណាមមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍ក្នុងការកសាងនគរទំនើប - ảnh 1
វៀតណាមមានគោលបំណងសិក្សារៀនសូត្របទពិសោធន៍ក្នុងការកសាងនគរទំនើប

          (VOV)_នាព្រឹកថ្ងៃទី២៨សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
 រណសិរ្យមាតុភូមិវៀតណាមបានរៀបចំសិក្ខាសាលា ដោយប្រធានបទ៖ ​​នគរ​ទំ
នើប៖ ស្ថានភាពជាក់ស្ដែង និងបទពិសោធន៍អន្តរជាតិ យថាទស្សន៍នៅវៀតណាម។

          អញ្ជើញមកចូលរួម និងថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan សមា
ជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម បានអោយដឹងថា៖ 

          “ ការគ្រប់គ្រងទីក្រុង កំពុងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន ពី​ប្រ
ទេសនានាលើពិភពលោក។ ដើម្បីឆ្លៀតយកឱកាសអភិវឌ្ឍន៍ដ៏ធំធេងដោយកម្រង
​ក្រុងនេះនាំមក រដ្ឋ អង្គភាពអាជីវកម្មនិមួយ និង ប្រជាពលរដ្ឋម្នាក់ៗ ត្រូវខំប្រឹងប្រែង
អភិវឌ្ឍន៍ខ្លួនតាមទិសទំនើប។”      នៅទីនេះ អង្គសន្និសីទមកពីជប៉ុន កូរ៉េខាងត្បូង 
សិង្ហបុរី និងអាមេរិក បានចែករំលែកបទពិសោធន៍ ក្នុងការកសាងនគរទំនើប និង
ផ្តល់មតិលើបញ្ហាត្រូវយកចិត្តទុកដាក់នានា ក្នុងការកសាងនគរទំនើបនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ