វៀតណាមមានគោលបំណងអាមេរិករួមវិភាគទានចូលក្នុងបញ្ហាសន្តិសុខនិងអភិវឌ្ឍន៍នៅទ្វីបអាស៊ី

វៀតណាមមានគោលបំណងអាមេរិករួមវិភាគទានចូលក្នុងបញ្ហាសន្តិសុខនិងអភិវឌ្ឍន៍នៅទ្វីបអាស៊ី - ảnh 1
ឯកអគ្គរដ្ឋ​ទូត​វៀតណាម ប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong (TTXVN)

(VOV)_សន្តិសុខ សេដ្ឋកិច្ចនិងយថាទស្សន៍អាជីវកម្មជាបណ្ដាខ្លឹមសារស្នូល ដែល
បានយកមកពិភាក្សានៅក្នុងសិក្ខាសាលា ស្ដីពី÷ រចនាបទទ្វីបអាស៊ី ​ដែលទើបនឹងបាន រៀបចំឡើងនៅទីក្រុងវ៉ាស៊ីងតោន (អាមេរិក) មុននឹងវេទិកា​សហប្រតិបត្តិការអាស៊ី-
ប៉ាស៊ីហ្វីក ( APEC) និងសន្និសីទកំពូល​អាស៊ីខាង​កើត ​( EAS) នាខែតុលាខាងមុខនេះ។ ថែ្លងមតិនៅសិក្ខាសាលា ឯកអគ្គរដ្ឋ​ទូត​វៀតណាម ប្រចាំនៅអាមេរិក លោក Nguyen
Quoc Cuong បានអះ​អាង​ថា÷​ សន្និសីទកំពូលអាស៊ីខាងកើត ជាវេទិកាប្រមូលផ្តុំបណ្ដា
ថ្នាក់ដឹកនាំ​លើ​ទូទាំងពិភពលោក ដើម្បីផ្លាស់ប្តូរ ពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រនានា និង
ដើរ តួនាទីដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍បណ្ដាក្របខ័ណ្ឌនិងលក្ខការណ៍ក្នុង​តំបន់។ ។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong  ក៏បានអោយដឹងថា÷​វៀតណាមជាប្រទេសមួយក្នុង​ចំណោមប្រទេសគាំទ្រអាមេរិក  ចូលរួមសន្និសីទកំពូលអាស៊ីខាងកើត និងសង្ឃឹមថា÷​អាមេរិកនឹងរួមវិភាគទានចូល
ក្នុងបញ្ហាសន្តិភាព  ស្ថិរភាព​ និង​ភាព​សម្បូររុងរឿងក្នុងតំបន់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ