វៀតណាមមិនត្រូវការជំនួយពី IMF និងASEAN+3 ទេ

VOV-ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មានស្តីពីព័ត៏មានមួយចំនួននាពេលថ្មីៗនេះ
ដែលជូនដំណឹងថា​ វៀតណាមកំពុងប្រឈមមុខនឹងការទទួលជំនួយពី ​IMF  និង​
ASEAN+3​ នាយករដ្ឋវៀតណាម លោក Nguyen Tan Dung បានអោយដឹង​ថា​ កាលពីដើមឆ្នាំមកស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមមានបំរែបំរូលយ៉ាងសកម្ម។តំលៃប្រាក់នាំចេញកើនជិត២០%​  តំលៃប្រាក់នាំចូលលើសកំរិតមានកំរិតជិត១%
ប្រៀបនឹងតំលៃប្រាក់សរុបនាំចេញនិង GDP​នៃត្រីមាសក្រោយកើនខ្ពស់ជាងត្រីមាស
មុន។តាមការគំរោង​កំណើនសេដ្ឋកិច្ចរបសសប្រទេសទាំងមូលក្នុងឆ្នាំ​២០១២នេះគឺ
ប្រមាណ​៥,៥%។

ដោយមានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តទៅលើទីផ្សារសកម្មដូចច្នេះ
រដ្ឋាភិបាលវៀតណាមអះអាងថា វៀតណាមមិនត្រូវការជំនួយពី ​IMF  និងASEAN+3
ទេ។រដ្ឋាភិបាលវៀតណាមបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការជិតស្និទក្នុងក្របខ័ណ្ឋ សហប្រតិបត្តិការជាមួយ​ IMF  និង​ASEAN+3រួមមានសកម្មភាពឃ្លាំមើលម៉ាក្រូ
សេដ្ឋកិច្ចតាមកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ