វៀតណាមមានបំណងចង់សហការជាមួយសហគ្រាសឱសថបរទេសដែលផលិតថ្នាំ និងវ៉ាក់សាំង

(VOVWORLD) - ជំនួបធ្វើការទាំងនេះ មានខ្លឹមសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តនិងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងនោះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ថ្នាំព្យាបាលផងដែរ។
វៀតណាមមានបំណងចង់សហការជាមួយសហគ្រាសឱសថបរទេសដែលផលិតថ្នាំ និងវ៉ាក់សាំង - ảnh 1រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long អញ្ជើញថ្លែងមតិក្នុងជំនួប (រូបថត៖ ក្រសួងសុខាភិបាល)

នាថ្ងៃទី ៧ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានជួបសន្ទនាជាមួយលោក Paul Jansen ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំនៅវៀតណាម; លោក Gennady Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម; លោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម។ ជំនួបធ្វើការទាំងនេះ មានខ្លឹមសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តនិងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក្នុងនោះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផលិតនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ថ្នាំព្យាបាលផងដែរ។ ឯកអគ្គរដ្ឋទូតទាំងបីរូប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយសម្តែងការចាប់អារម្មណ៍ចំពោះលទ្ធផលរបស់វៀតណាមក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។

ក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិក Paul Jansen លោករដ្ឋមន្ត្រី Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលកំពុងពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីឱសថ ដូច្នេះក្រសួងសុខាភិបាលមានបំណងចង់ផ្លាស់ប្តូរមតិនិងសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុបនិងបែលហ្សិក ដើម្បីពិភាក្សាអំពីបញ្ហាការគ្រប់គ្រងឱសថរបស់វៀតណាម។

ថ្លែងមតិជាមួយលោករដ្ឋមន្ត្រី Nguyen Thanh Long ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី Gennady Bezdetko បានឲ្យដឹងថា ក្រៅពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដដែលកំពុងបន្តអនុវត្តន៍ ក្នុងនោះមានការផលិតនិងការវេចខ្ចប់បំពង់ដាក់វ៉ាក់សាំងបង្ការកូវីដ ១៩ អង្គភាពអាជីវកម្មរុស្ស៊ីត្រៀមខ្លួនជាស្រេចបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងឱសថ ផងដែរ។

ចំណែកឯលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមបានសម្តែងថា ភាគីអង់គ្លេសមានឆន្ទៈចែករំលែកជាមួយវៀតណាមអំពីការអនុវត្តការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩សម្រាប់កុមារ។ លោកក៏មានបំណងចង់សហការជាមួយវៀតណាមក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ និងថ្នាំសម្រាប់ព្យាបាល ជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ