វៀតណាមមានបំណងចង់សហប្រតិបតិ្តការជាមួយប្រទេសដទៃក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្មឧបត្ថម្ភ
(VOVWORLD) - នេះបើតាមការអះអាងរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋា ភិបាល Truong Hoa Binh នៅក្នុងជំនួបជាមួយលោក Nate Easter អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Techonic Industries (TTI) កាលពីថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ។
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh (ខាងស្ដាំ) ទទួលជួបលោក Nate Easter អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Techonic Industries (TTI) (រូបថត៖ TTXVN) |
TTI ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម នាំមុខគេលើពិភពលោកក្នុងការផលិតឧបករណ៍អគ្គីសនីនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដោយមានរោងចក្រចំនួន១២លើទូទាំងពិភព លោក។ នា បច្ចុប្បន្ន TTI កំពុងដាស់តឿនការកសាងមជ្ឈមណ្ឌល R&D ធំបំផុតនៅ វៀតណាម ក្នុងបំណងរួមវិភាគទានទៅក្នុងការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់របស់វៀតណាមក្នុងនោះមានការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ លោកអនុប្រធាន TTI បានសម្ដែងនូវគោល បំណងចង់ឲ្យរដ្ឋា ភិបាលវៀតណាមជួយឧបត្ថម្ភ TTI ក្នុងការវិនិយោគនៅមណ្ឌលបច្ចេកវិទ្យា ខ្ពស់ទីក្រុងហូជីមិញ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាព របស់សម្ព័ន្ធក្រុមហ៊ុននេះនៅ វៀតណាម។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh បានអះអាងថា រដ្ឋាភិបាល វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និង បង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសបរទេសធំៗ ក្នុងការបោះទុនចូលមកវៀតណាម ព្រមទាំងយកចិត្តទុកដាក់ដល់ការដោះ ស្រាយាការលំបាក បញ្ហាប្រឈមសម្រាប់សហគ្រាសក្នុងដំណើរការវិនិ យោគផងដែរ។ រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះគម្រោងរបស់ TTI ហើយ មានបំណងថា TTI នឹងសហការក៏ដូចជាជួយឧបត្ថម្ភបណ្ដាក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមក្នុងការទាក់ទាញវិនិយោគ ដើម្បីមានសហ គ្រាសឧស្សាហកម្មឧបត្ថម្ភនិងសហគ្រាសផ្គត់ផ្គង់ផលិតកម្មមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមឲ្យបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕