វៀតណាមមានបំណងជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសអូទ្រីស

(VOVWORLD) -វៀតណាមមានបំណងជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយប្រទេសអូទ្រីស។ 
វៀតណាមមានបំណងជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសអូទ្រីស - ảnh 1 នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូទ្រីស លោក Thomas Gotzburg (រូបថតៈ VOV)

នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc នាថ្ងៃទី១៧មករា នៅក្នុងពិធីទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអូទ្រីស លោក Thomas Gotzburg ក្នុងឱកាសទទួលបេសក កម្មកាទូត នៅវៀតណាម។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាមនិង អូទ្រីស នៅមានសក្កានុភាពសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេស ពាណិជ្ជកម្ម និងវិនិយោគ តាមនោះគប្បីជម្រុញថែមទៀតរាល់កម្មវិធីនិងគម្រោងសហប្រតិបត្តិការ។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាល អូទ្រីស ជួយ ជម្រុញដើម្បី EU នឹងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) យ៉ាងឆាប់ៗ ដើម្បីបើកចេញនូវឱកាសថ្មីសម្រាប់សហគ្រាសនៃប្រទេសទាំងពីរអនុវត្ត កិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម។

        អញ្ជើញឆ្លើយតបវិញ ឯកអគ្គរដ្ឋទូតអូទ្រីស លោក Thomas Schuller Gotzburg បានឲ្យដឹងថា នឹងរាយការណ៍ជូនរដ្ឋាភិបាលដើម្បីជម្រុញយ៉ាងឆាប់ៗ ការអនុវត្តរាល់ គម្រោងការសហប្រតិបត្តិការជាមួយវៀតណាម ក្នុងនោះមានការផ្តល់ទុន ODA សម្រាប់គម្រោងការសុខាភិបាលក៏ដូចជាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ។ លោករូបនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងសេរីវៀតណាម-EU កំពុងស្ថិត ក្នុងដំណើការអនុម័តនិងជឿជាក់ថា រដ្ឋាភិបាលអូទ្រីសនិង EU នឹងគាំទ្រនូវដំណើរ ការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ