វៀតណាមមានប្រជាជនជាង ១៦.១០០ នាក់កំពុងនៅដាច់ដោយឡែកសម្រាប់ការតាមដានសុខភាព

(VOVWORLD) -  វៀតណាមបានឈានដល់ថ្ងៃទី  ៣១ ដែលមិនមានករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍។

យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ចាប់ពីម៉ោង ១៨ ថ្ងៃទី ២ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ៣ ខែតុលាវៀតណាមមិនរកឃើញអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ។ វៀតណាមបានឈានដល់ថ្ងៃទី  ៣១ ដែលមិនមានករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍។

យោងតាមអនុគណៈកម្មាធិការព្យាបាល នៃគណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាត ត្បាតកូវីដ-១៩ បានឲ្យដឹងថា ករណីឆ្លងកូវីដ ១៩ ចំនួន ១០២០/១០៩៦ ករណី បានជាសះស្បើយ ហើយមានអ្នកស្លាប់ចំនួន ៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ